• Cambodia Peace Channel

មាស ចាន់ណា ៖ រៀបយុទ្ធសាស្ត្រការពារបាល់ខាងលើ ដែលខ្ញុំកំពុងហ្វឹកហាត់កូនក្រុម មុនប៉ះទ័ព

ភ្នំពេញ៖ការប្រកួតលីគកំពូលកម្ពុជា Metfone Cambodian League2019 សប្តាហ៍ទី២ នៅថ្ងៃនេះ គ្រូបង្វឹក ណាហ្គាវើល បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កូនក្រុមរបស់លោក មុនប៉ះក្លិបក្រសួងការពារជាតិ ម្ចាស់ជើងឯក ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅកីឡដ្ឋានស្តាតចាស់ នៅល្ងាចថ្ងៃសៅរិ៍ ទី៣០ ខែមីនា នេះ។

គ្រូបង្វឹកម្ចាស់ជើងឯក លីគកំពូល លោក មាស ចាន់ណា បានលើកឡើងថា”យើងសង្កេតឃើញថា ឆ្នាំនេះទ័ពប្រើខ្សែប្រយុទ្ធបរទេសជាច្រើន ហើយពួកគេសុទ្ធតែមានបទពិសោធច្រើននៅលីគ”។

លោកបន្តថា កីឡាករ Bata, George និង Obi មានល្បឿនលឿនហើយអាចបញ្ចប់ទីបានច្បាស់។ ពិសេសពួកគេមានប្រៀបច្រើនសម្រាប់បាល់លើអាកាស បើយើងធ្វេសប្រហែសបន្តិចនោះ នឹងមានបាល់តែតចូលទី។ អញ្ចឹង ចំពោះមុខនេះ ខ្ញុំរៀបចំយុទ្ធសាស្ត្រការពារបាល់ខាងលើ ឲ្យកីឡាករខ្ញុំហ្វឹកហាត់ ដើម្បីត្រៀមបង្អាក់ចង្វាក់ប្រយុទ្ធគ្រោះថ្នាក់បែបនេះ។

នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា ឬ CNCC។

សម្រាប់លីគកំពូលកម្ពុជារដូវកាលនេះ គេសង្កេតឃើញថា មានកីឡាករល្អៗច្រើន ទាំងកីឡាករជាតិ នឹងបរទេស ដែលគ្មាននរណាអាចសន្មត់ ឬទាយថា ក្លិបណាមួយជាម្ចាស់ជើងឯកនោះឡើយ។

សូមជម្រាបថា កាលសប្តាហ៍ទី១ ម្ចាស់ជើងឯកលីគកំពូល ឆ្នាំ២០១៨ ក្លិប ណាហ្គាវើលដ៍ ទទួលបាន ៣ពិន្ទុ ដោយយកឈ្នះ ក្លិប អាសុីអឺរ៉ុប ដល់ផ្ទះ ក្នុងលទ្ធផល ១ ទល់នឹង ០៕

ដោយ៖ស្រុីប ឡានី