• Cambodia Peace Channel

Zinedine Zidane ៖ យើងពិតជាខឹង ហើយខ្ញុំក៏រឹតតែខឹង ព្រោះយើងបានធ្វើឲ្យបាត់បង់តម្លៃខ្លួនឯងនៅថ្ងៃនេះ

អេស្ប៉ាញ៖គ្រូបង្វឹកក្លិបអធិរាជស Real Madrid លោក Zinedine Zidene បានលើកឡើងថា “យើងមិនបានធ្វើអ្វីសោះចាប់ពីនាទីដំបូងរហូតដល់នាទីបញ្ចប់នៃការប្រកួត” ។

លោកបន្តទៀតថា “ពេលខ្លះ យើងមិនអាចរកគ្រាប់បាល់បាន ខណៈដែលយើងមានឱកាសជាច្រើនលើកច្រើនសារទៅហើយ។ យើងដូចជាមិនបានលេងទាល់តែសោះ យើងពិតជាខឹង ហើយខ្ញុំក៏រឹតតែខឹងផងដែរ ព្រោះយើងបានធ្វើឲ្យបាត់បង់តម្លៃខ្លួនឯងនៅថ្ងៃនេះ” ។

គ្រូបង្វឹករូបនេះបន្ថែមទៀតថា យើងគួរតែសុំទោសសម្រាប់អ្វីដែលពួកយើងបានធ្វើនៅថ្ងៃនេះ ។ វាជាការល្អប្រសើរ បើសិនណាជារដូវកាលនេះ ឆាប់បញ្ចប់ទៅ ។

ការលើកឡើងបែបនេះក្រោយក្រុមអធិរាជស Real Madrid បានភ្លាត់ចាញ់ក្រុម Rayo Vallecano ក្នុងលទ្ធផល ១ទល់នឹង០ ។ នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ Goal ។

គួររម្លឹកផងដែរ បច្ចុប្បន្ន ក្រុមអធិរាជស Real Madrid ឈរលំដាប់លេខរៀងទី៣ នៃពានរង្វាន់ La Liga ខណៈដែលក្រុមអ្នកមានបុណ្យ FC Barcelona នៅលេខរៀងលេខ១ និងក្រុម Atletico Madrid លេខរៀងទី២ ៕

ដោយ៖ស្រ៊ីប ឡានី