• Cambodia Peace Channel

Eden Hazard ៖ ខ្ញុំគិតថា ជាពេលដែលត្រូវលាហើយ ក្រោយជួយ Chelsea លើកពាន Europa League

អង់គ្លេស៖ការប្រកួតក្របខណ្ឌនៃពានរង្វាន់ Europa League វគ្គផ្តាច់ព្រ័ត្ររវាងកាំភ្លើងធំ Arsenal និងតោខៀវ Chelsea ត្រូវបញ្ចប់ ហើយតោខៀវបានក្លាយជាម្ចាស់ជើងឯក ក្រោយបំបាក់កាំភ្លើងធំក្នុងលទ្ធផល ៤ទល់នឹង១ ។

៤គ្រាប់ដែលជាជ័យជំនះរបស់តោខៀវ Chelsea ហើយក្លាយជាម្ចាស់ជើងឯកនៃពាន Europa League រដូវកាល២០១៩ នេះ រកបានដោយ Olivier Giroud និង Pedro ខណៈដែលខ្សែប្រយុទ្ធ Eden Hazard រកបាន២គ្រាប់ម្នាក់ឯង ។

២គ្រាប់របស់ខ្សែប្រយុទ្ធ Eden Hazard ហាក់ដូចជាដំណឹងល្អសម្រាប់ការចាកចេញពី Chelsea ខណៈដែលបច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះបាននឹងកំពុងលេចលឺព័ត៌មានចាកចេញពីតោខៀវ ហើយទៅរួមរស់នៅក្រុមអធិរាជស Real Madrid ។

សូមបញ្ជាក់ថា ក្រោយចប់ការប្រកួតយប់មិញនៃក្របខណ្ឌពាន Europa League ខែ្សប្រយុទ្ធ Eden Hazard បានលើកថា “ខ្ញុំគិតថា នេះជាពេលវេលាដែលត្រូវលាហើយ តែក្នុងវិស័យបាល់ទាត់ យើងមិនដឹងថាយ៉ាងម៉េចនោះទេ” ៕

ដោយ៖ស្រ៊ីប ឡានី