• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ឃាត់ខ្លួនមន្រ្តីកងរាជអាវុធហត្ថម្នាក់ បញ្ចូនទៅតុលាការក្រោយធ្វើសកម្មភាពបាញ់សត្វកុក ក្នុងបឹងរការកណ្ដាល

ក្រចេះ៖ជនសង្ស័យម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបាញ់សត្វកុក ក្នុងបឹងរការកណ្ដាល ទីរួមខេត្តក្រចេះ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ។

នេះបើតាម ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអោយដឹងថា បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ។

បច្ចុប្បន្ន ដោយអនុវត្តតាមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ ៕