• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុរសម្នាក់បើកម៉ូតូវ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ភ្លមៗ បន្ទាប់ពីជិះម៉ូតូវ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តពេញទំហឹង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣០ខែមករា ឆ្នាំ២០២៤ លើផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះ គ្រីចាន់ណេត ភេទប្រុស អាយុ២៤ឆ្នាំមុខរបអ្នកលក់បារី រសនៅស្រុកកៀនស្វាយខេត្តកណ្តាល។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខ តាកែវ 2B-7273បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរចំនួន៥នាក់ទៀត តាមបណ្តោយផ្លូវ ថៃហ្គ័រក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យមខណះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ កណ្តាល 1X-6035ជិះដោយបុរសរងគ្រោះម្នាក់ឯងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់គ្នាពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហរតុក៏បានឡើងវ៉ាជែង និងរថយន្តកុងតឺន័រឆ្លងគន្លងផ្លូវជ្រុលទៅបុកផ្ទប់ចំពីមុខរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅមន្រ្តី ជំនាញចរាចរណ៍ ដើម្បីឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុដើម្បីស្ទូចយករថយន្តនិងម៉ូតូទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំ ភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ៕