• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បញ្ចូនខ្លួនក្រុមជនសង្ស័យចំនួន ៥នាក់ទៅតុលាការពាក់ព័ន្ធករណីលួចឆក់ប្លន់យ៉ាងសកម្មក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន ៥នាក់ ពាក់ព័ន្ធករណីលួចប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជាសាធារណៈ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

យោងតាមប្រភព ព័ត៌មានពី នគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង ៥នាក់នេះ ជាមុខសញ្ញាលួចឆក់ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

កាលពីថ្ងៃទី២៥ ទី២៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅនាពេលថ្មីៗនេះ ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួច ឆក់ ប្លន់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌសែនសុខ ជាបន្តបន្ទាប់។

ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៥នេះ ជាបន្តបន្ទាប់។

សមត្ថកិច្ច បាន បញ្ជាក់ ថា ក្រុមជនសង្ស័យទាំងនេះបានធ្វើសកម្មភាពព្រួតគ្នាវាយ និងធាក់ផ្តួល យកកាំភ្លើងខ្លីភ្ជង់ពជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូពីជនរងគ្រោបានសម្រេចជាច្រើនករណីផងដែរ។

បន្ទាប់ពីធើ្វ ការបង្ហាញមុខជាសាធារណៈជនសង្ស័យទាំង ៥នាក់នេះ ត្រូវសមត្ថកិច្ច បញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕