• Cambodia Peace Channel

អីយ៉ាស់! លោក Ole Gunnar Solskjaer ពូកែនិយាយអ្វីបានជា Marcus Rashford ព្រមចុះកុងត្រាថ្មី?

អង់គ្លេស៖ ក្រោយពីលោក  Ole Gunnar Solskjaer ត្រូវបានប្រធានក្លិបបិសាចក្រហម Manchester United តែងតាំងជាគ្រូបង្វឹកជាផ្លូវការក្នុងកង់ត្រា ៣ឆ្នាំរួចមកជាដំណឹងល្អសម្រាប់អ្នកគ្រាំទ្ររបស់ក្លិប Man Utd និងកីឡាករ។

កីឡាករទាំងអស់នៃក្លិប Man Utd ហាក់ដូចជាពេញចិត្តក្នុងការដឹកនាំរបស់លោក Ole Gunnar Solskjaer នូវទម្រង់លេងរបស់ក្លិបមួយនេះក្រោយពីបានបណ្តេញអតីតគ្រូបង្វឹក លោក Jose Morinhoចេញ។

ក្រោយទទួលបានជ័យជម្នះទៅលើក្លិប Watford នូវលទ្ធផល ២ ទល់ ១ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩យប់មិញនេះ Marcus Rashford ដែលកំពុងតែមានពាក្យចរចាមអារ៉ាមមួយចំនួនថាក្លិបអ្នកមានបុណ្យBarcelona ពិតជាចង់បានរូបគេដើម្បីមកជួយក្រុមនៅរដូវក្រោយខណៈពេលដែលរូបគេជិតផុតកុងត្រានៅឆ្នាំ២០២០ ពេលនេះអ្នកគ្រាំទ្រ និងគ្រូបង្វឹកមានភាពកក់ក្តៅវិញហើយ ព្រោះថា Man Utd បានពិភាក្សាជាមួយអ្នកតំណាងរបស់ Marcus Rashford ជារួចរាល់
ដោយរូបគេយល់ព្រមចុះកុងត្រាថ្មីដែលមានរយៈពេល ៥ឆ្នាំ ដោយក្លិបនឹងតម្លើងតម្លៃពលកម្មរហូតដល់ ១៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ ដល់ខ្សែប្រយុទ្ធវ័យក្មេង Marcos Rashford នេះបើយោងតាម Fox Sport ចុះផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ មុននេះបន្តិច។

គួរកត់សម្គាល់ថា Rashford ក្រោមការដឹកនាំរបស់លោក Solskjaer គេបានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយ ១៨ប្រកួត ស៊ុតបញ្ជូលទីបាន ៨គ្រាប់។ លោក Solskjaer ក៏បានបង្ហាញការពេញចិត្ត Rashford មិនធម្មតាផងដែរ។

ដោយ៖ ម៉ាន សារ៉ាហ្វីន