• Cambodia Peace Channel

តើអាចទេ Liverpool នឹងសំពង Tottenham Hotspur ៣ទល់នឹង១ ?

អង់គ្លេស៖វាពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោយគេហទំព័រផ្លូវការរបស់សមាគមន៍បាល់ទាត់អឺរ៉ុប UEFA Champion League បានបង្ហោះរូបថតមួយសន្លឹករបស់វីរបុរសអតីតជម្រើសជាតិប្រេស៊ីល កីឡាករ Ronaldo Luís Nazário ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពាន UEFA Champion League កាន់តែខិតជិតមកដល់ ។

រូបថតមួយសន្លឹកដែលគេហទំព័ររបស់ UEFA Champion League បង្ហោះនោះ គឺជាលទ្ធផលនៃការទស្សន៍ទាយរវាងក្លិប Liverpool និង Tottenham Hotspur ដោយខ្សែប្រយុទ្ធប្រទេសប្រស៊ីល Ronaldo បានទាយថា ហង្សក្រហម នឹងស៊ីមាន់ខ្នាយ ៣ទល់នឹង១ ហើយហង្សក្រហមនឹងលើកពាន UEFA Champion League រដូវកាលនេះ ។

ការបង្ហោះរូបថតរបស់ Ronaldo Luís Nazário នៅលើគេហទំព័ររបស់ UEFA Champion League ជាមួយលទ្ធផលនៃការប្រកួតពានChampion League ពិតជាបង្កនូវភាពភ្ញាក់ផ្អើល នឹងមានអ្នកចូលចុច Like Comments និង Share យ៉ាងច្រើនផងដែរ ។

ប៉ុន្តែនេះគ្រាន់តែជាការទស្សន៍ទាយរបស់ខ្សែប្រយុទ្ធឆ្នើមអតីតជម្រើសជាតិប្រេស៊ីល កីឡាករ Ronaldo តែប៉ុណ្ណោះ លទ្ធផលជាក់ស្តែងយ៉ាងណានោះ យើងនឹងចាំអ៊ុតមើលទាំងអស់គ្នា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២៖០០នាទីរំលងអាធ្រាត្រ ៕

ដោយ៖ស្រ៊ីប ឡានី