CPC-ដាវ លីឌុក បានលើកឡើងថា ការប្រកួតរវាងជនជាតិអាមេរិក និងសំណាងពិតជាគួរឱ្យធុញទ្រាន់
ភ្នំពេញ៖ស្ដេចប្រដាល់ភូមិ ដាវ លីឌុក បានបង្ហោះសំណេរនិយាយចំៗ ទៅកាន់ព្រំ សំណាង ក្រោយទទួលបរាជ័យ ក្រោមថ្វីដៃកីឡាករ អាមេរិក បាណាសាក់ ប៉ាវ៉េល ថា ជាការប្រកួតមួយដ៏គួរឱ្យធុញទ្រាន់ ។
នេះបើយោងតាមគណនីផ្លូវការរបស់ ស្ដេចប្រដាល់ ភូមា បានបង្ហោះសំណេរ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នេះដែលមានខ្លឹមសារទាំងស្រុងថា ៖ ការប្រកួតរវាងជនជាតិអាមេរិក និងសំណាងពិតជាគួរឱ្យធុញទ្រាន់។ ខ្ញុំគិតថា សំណាងមិនខ្វល់ពីការប្រកួតនេះទាល់តែសោះ ហើយគ្រាន់តែធ្វើតិចតួចបង្គ្រប់កិច្ច។ គេបានត្រឹមតែឱប ហើយមិនបានធ្វើអ្វីសោះទាំង 3 ទឹក លើកលែងតែការវាយចេញដ៏សំណាងមួយពីខាងអាមេរិក៖ ក្បាច់កែងបក ប៉ុន្តែសំណាងមិនទាំងដួលផង។
ជាមួយគ្នានេះដាវបានបន្ថែមថា គ្រូបង្វឹករបស់ខ្ញុំបានទូរសព្ទមកខ្ញុំបន្ទាប់ពីការប្រកួតហើយបាននិយាយថា គាត់ចាប់អារម្មណ៍ជាខ្លាំងចំពោះភាពរឹងមាំរបស់សំណាង គាត់មិនយល់ថា ហេតុអ្វី សំណាងមិនដួលបន្ទាប់ពីទទួលរងក្បាច់នេះ គាត់គឺជាអ្នកប្រយុទ្ធម្នាក់ដ៏រឹងមាំ ដែលគ្រូបង្វិករបស់ខ្ញុំមិនធ្លាប់បានជួបសូមទទួលការគោរពពីខ្ញុំ ហើយខ្ញុំទន្ទឹងរង់ចាំជួបអ្នកនៅប្រទេសកម្ពុជា ៕