CPC-អបអរសាទរ! កីឡាករជនជាតិជប៉ុន Yudai Ogawa ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា
ភ្នំពេញ៖កីឡាករជនជាតិជប៉ុន Yudai Ogawa សមាជិកក្លិបភ្នំពេញក្រោន ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា នេះបើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ ។
Yudai Ogawa ជាកីឡាករបរទេសដំបូងគេរបស់លោក Oleg Starynskyi ដែលទើបត្រូវបានតែងតាំងឲ្យធ្វើជាគ្រូបង្វឹកភ្នំពេញក្រោនកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មុនចូលរួមជាមួយភ្នំពេញក្រោនខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះធ្លាប់លងឲ្យក្លិបធំៗចំនួនពីរនៅកម្ពុជា ក្នុងនោះរូបគេបានចុះកិច្ចសន្យាលេងក្លិបមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទនៅឆ្នាំ២០១៨ មុនផ្ទេរទៅកាន់ក្លិបអង្គរថាយហ្គឺរនៅឆ្នាំ២០១៩ និង២០២០។
គួររម្លឹកផងដែរថា មកកាន់ក្រុមជម្រើសជាតិកម្ពុជា របស់កីឡាកររូបនេះ ស្របពេលដែលគោព្រៃកម្ពុជា មានភារកិច្ចត្រូវប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2026 ជុំទី១ ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នាពេលខាងមុខ ៕