• Cambodia Peace Channel
#សេដ្ឋកិច្ចអន្តរជាតិ

ភ្លើងឆេះព្រៃនៅភាគខាងត្បូងព័រទុយហ្គាល់ , មនុស្សរងគ្រោះ៣២នាក់ ខូតខាតទ្រព្យសម្បត្តិ និងបង្ខំអោយប្រជាជនជាច្រើននាក់ចាកចេញ

ព័រទុយហ្គាល់ ៖ ភ្លើងឆេះព្រៃបានឆាបឆេះនៅទូទាំងតំបន់ Algarve ភាគខាងត្បូងប្រទេសព័រទុយហ្គាល់កាលពីថ្ងៃពុធ ដែលបាននិងកំពុងគំរាមកំហែងដល់ភូមិជាច្រើនខណៈនាយករដ្ឋមន្ត្រីប្រទេសនេះព្រមានថាភ្លើងអាចឆេះអស់រយៈពេលជាច្រើនថ្ងៃមុនពេលត្រូវបានគ្រប់គ្រង ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៏មាន AFP នៅរសៀលថ្ងៃទី០៩ សីហា ឆ្នាំ២០១៨ ។ អ្នកពន្លត់អគ្គីភ័យនិងទាហានជាង ១,៤០០នាក់ បាននិងកំពុងពន្លត់ភ្លើងនៅជុំវិញទីប្រជុំជនស្ប៉ាភ្នំ Monchique នៅក្នុងកន្លែងទេសចរណ៍កំពូលមួយរបស់អឺរ៉ុប។ ពួកគេត្រូវបានជួយសង្គ្រោះដោយយន្តហោះទម្លាក់ទឹកចំនួន ១៣គ្រឿង
#សេដ្ឋកិច្ចអន្តរជាតិ

អារ៉ាប៊ីសាអូឌីតនៅតែបង្ហាញជំហរ មិនទទួលយកការសម្របសម្រួលណាមួយជាមួយកាណាដាឡើយ តែធានារក្សាវិនិយោគិនកាណាដាក្នុងប្រទេសរបស់ខ្លួន

រីយាដ៖ “គ្មានអ្វីត្រូវសម្រុះសម្រួលឡើយ” រដ្ឋមន្រ្តីការបរទេស លោកអាល់ជូរីរ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Riyadh ថា កំហុសមួយត្រូវបានធ្វើឡើង ហើយកំហុសគួរត្រូវបានកែតម្រូវ។ លោក Jubeir បាននិយាយថា នគរនេះនៅតែកំពុងពិចារណាលើវិធានការបន្ថែមទៀតប្រឆាំងនឹងប្រទេសកាណាដា ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Al Arabiya ថ្ងៃទី០៨ សីហា បានអោយដឹងថា៖
#សេដ្ឋកិច្ចអន្តរជាតិ

អារ៉ាប៊ីសាអូឌីត រងការបាញ់ផ្លោងមីសីុលដោយក្រុមឧទ្ទាម Houthi របស់យេម៉ែន

JEDDAH៖ កងកម្លាំងការពារអាកាសរបស់អារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃទី០៨ សីហា ឆ្នាំ២០១៨ បានស្ទាក់ចាប់មីស៊ីលផ្លោងដែលបាញ់ដោយកងជីវពល Houthi នៅក្នុងប្រទេសយេម៉ែនឆ្ពោះទៅរកទីក្រុង Jazan នេះបើយោងតាម Al Arabiya បានរាយការណ៍នៅព្រឹកថ្ងៃទី០៩ សីហា ។ ការវាយប្រហារនេះគឺជាការប៉ុនប៉ងចុងក្រោយបំផុតដោយកងជីវពលដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ដើម្បីកំណត់ទិសដៅប្រទេសអារ៉ាប៊ីសាអូឌីត។ មិនទាន់មានរបាយការណ៍ភ្លាមៗអំពីការស្លាប់ឬរបួសឡើយ ៕
#សេដ្ឋកិច្ចអន្តរជាតិ

BREAKING NEWS ៖ ឃោរឃៅ !! អ៊ីស្រាអែលបន្តវាយប្រហារតាមផ្លូវអាកាស បណ្តាលអោយកុមារប៉ាឡេស្ទីនអាយុ១ឆ្នាំកន្លះ និងម្តាយមានផ្ទៃពោះ៩ខែបានបាត់បង់ជីវិត

ប៉ាឡេស្ទីន ៖ បណ្តាញសារព័ត៌មានមជ្ឈិមបូពា៌ Quds news network បានផ្សាយនៅព្រឹកថ្ងៃទី០៩ សីហានេះថា កុមារីប៉ាឡេស្ទីនឈ្មោះ Bayan អាយុមួយឆ្នាំកន្លះត្រូវបានសម្លាប់ជាមួយនឹងម្តាយរបស់នាងមានផ្ទៃពោះ៩ខែផង ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានទម្លាក់គ្រាប់បែកចំផ្ទះរបស់ពួកគេនៅកណ្តាលហ្គាហ្សាស្ទ្រីបនៅយប់នេះ ។ បានន័យថា មនុស្ស៣នាក់បានស្លាប់យ៉ាងអយុត្តិធម៌បំផុត ។ គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់បានផ្ទុះឡើងព្រមគ្នាកណ្តាលទីក្រុងហ្គាហ្សា បង្កការខូចខាតព្រទ្យសម្បត្តិ និងអាយុជីវិតប្រជាជនប៉ាឡេស្ទីនគ្មានស្រាកស្រាន។ គេមិនដែលឃើញអង្គការសិទ្ធិមនុស្ស
#សេដ្ឋកិច្ចអន្តរជាតិ

របាយការណ៌ UN បង្ហាញថា ការប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមសីុរី អាចបណ្តាលអោយប្រជាជនសីុរីប្រមាណ ៧០០,០០០នាក់ រងគ្រោះ

ស៊ីរី ៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍ប្រចាំខែមួយថា ការវាយប្រហាររបស់រដ្ឋាភិបាលស៊ីរីប្រឆាំងពួកឧទ្ទាមនៅក្នុងខេត្តអ៊ីដលីប អាចនឹងផ្លាស់ប្តូរទីលំនៅមនុស្សជាង ៧០០,០០០នាក់ ច្រើនជាងឆ្ងាយណាស់ពីការវាយប្រហារនៅភាគខាងជើងនៃប្រទេសស៊ីរី ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅល្ងាចថ្ងៃទី០៨ សីហា ។ ការប្រយុទ្ធគ្នាជាច្រើនរបស់ស៊ីរីបានបញ្ចប់ដោយកិច្ចព្រមព្រៀងសម្រាប់យុទ្ធជននិងក្រុមគ្រួសាររបស់ពួកគេដើម្បីចាកចេញពីរដ្ឋ Idlib ជាកន្លែងដែលការផ្លាស់ទីលំនៅរបស់ជនភៀសខ្លួនបានកើនឡើងទ្វេដងដល់ប្រជាជនប្រហែល 2,5 លាននាក់។ អង្គការសហប្រជាជាតិបាននិយាយថាខេត្តនេះបានក្លាយទៅជា “កន្លែងចាក់សំរាម” សម្រាប់ជនជម្លៀស
#សេដ្ឋកិច្ចអន្តរជាតិ

BREAKING NEWS ! អ៊ីស្រាអែលសម្រេចបិទវិហារឥស្លាម អ៊ីប្រាហុីមីនៅទីក្រុងអាល់ខាលីលភាគខាងលិចតំបន់ West Bank

ប៉ាឡេស្ទីន ៖ មជ្ឈមណ្ឌលព័ត៌មានប៉ាឡេស្ទីនបានចេញផ្សាយនៅមុននេះបន្តិចថា អាជ្ញាធរកាន់កាប់របស់អ៊ីស្រាអែលបានប្រកាសនៅថ្ងៃពុធនេះ ដោយពួកគេសម្រេចចិត្តបិទវិហារអ៊ីប្រាហ៊ីមីនៅទីក្រុងអាល់ខាលីលនៅភាគខាងលិចតំបន់ West Bank ប៉ាឡេស្ទីន ។ អុីមាំវិហារ Ibrahimi Mosque លោក Hefdhi Abu Esneineh បាននិយាយថាអាជ្ញាធរកាន់កាប់អ៊ីស្រាអែលនឹងរារាំងច្រកចូលទៅកាន់តំបន់នេះចាប់ពីថ្ងៃពុធវេលាម៉ោង ១០ ព្រឹក រហូតដល់ថ្ងៃព្រហស្បតិ៍វេលាម៉ោង