• Cambodia Peace Channel
#សេដ្ឋកិច្ចជាតិ

រោងចក្រកែច្នៃដំឡូងមី គ្រោងនឹងសាងសង់ឲ្យបាន២០ រយៈពេល៥ឆ្នាំខាងមុខនេះ

ភ្នំពេញ៖ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd មានគម្រោងសាងសង់រោងចក្រកែច្នៃដំឡូងមី ឱ្យបានដល់ចំនួន២០ នៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ នេះបើតាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីជំនួបរវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក Michael Tse
#សេដ្ឋកិច្ចជាតិ

កំណើនចំនួនជើងហោះហើរចូលកម្ពុជាមានចំនួន ១០ម៉ឺនជើងនិងអ្នកដំណើរ១០លាននាក់ក្នុងមួយឆ្នាំ

ភ្នំពេញ៖ចំនួនជើងហោះហើរចូលក្នុងប្រទេស កម្ពុជាមានចំនួន១០ម៉ឺនជើង ក្នុងឆ្នាំ២០១៨កន្លងទៅ ដែលចំនួននេះ គឺមានការកើនឡើង១៦.២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាពេញមួយឆ្នាំ នៅក្នុងឆ្នាំ២០១៧។ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នេះ។ ក្នុងរបាយការណ៍ បានបញ្ជាក់ថា អ្នកដំណើរជាតិ និងអន្តជាតិតាមផ្លូវអាកាសក៏មានការកើនឡើងផងដែរ ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៨ មានការកើនឡើង រហូតដល់ប្រមាណ១០លាននាក់
#សេដ្ឋកិច្ចជាតិ

គោលនយោបាយវិនិយោគល្អនិងអំណោយផលនៃធនធានធម្មជាតិមិនទាន់កែច្នៃ ជំរុញឲ្យកម្ពុជា ជាគោលដៅនៃការវិនិយោគ

ភ្នំពេញ៖វិនិយោគិនបរទេស អាចធ្វើប្រតិបត្តិការធុរកិច្ចលើគ្រប់វិស័យនិងអាចកាន់កាប់ភាគហ៊ុននិងប្រាក់ចំណេញ ១០០% ដោយមិនចាំបាច់មានដៃគូសហការក្នុងស្រុក ព្រមទាំងទទួលការលើកលែងពន្ធនាំចូលគ្រឿងចក្រធុនធ្ងន់ សម្រាប់ការវិនិយោគលើវិស័យកសិកម្ម។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងបែបនេះ ក្នុងជំនួបជាមួយ លោក ដុក អេរិកសិន (Doug Ericksen) សមាជិកព្រឹទ្ធសភាអាមេរិក និងលោក ជេយ
#សេដ្ឋកិច្ចជាតិ

ពិសេសណាស់ ! សួនសូឡាផលិតថាមពលអគ្គិសនីខេត្តកំពង់ស្ពឺ គ្រោងដាក់ឲ្យដំណើរការឆាប់ៗខាងមុខនេះ

ភ្នំពេញ៖រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដែលអាចផលិតថាមពលបានរហូតដល់ទៅ៦០មេហ្គាវ៉ាត់ គ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះ ដែលមានទីតាំងនៅក្នុងភូមិត្មាតពង ខេត្តកំពង់ស្ពឺ។ បើតាមការបញ្ជាក់របស់ លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានឲ្យដឹងថា សួនបន្ទះសូឡានេះ នឹងត្រូវបញ្ចេញថាមពល២០មេហ្កាវ៉ាត់នៅពាក់កណ្តាលខែមេសានេះ ដើម្បីបំពេញតម្រូវការជាក់ស្តែងសិន ហើយនឹងបញ្ចេញថាមពលទាំងអស់នៅខែសីហា ឆ្នាំ២០១៩ ពោលគឺមានចំនួន៦០មេហ្គាវ៉ាត់។
#សេដ្ឋកិច្ចជាតិ

សក្ដានុពល​ខេត្ត​ព្រះសីហនុ​ ! នាវា​ទេសចរណ៍​បរទេស​មួយ​គ្រឿង​ ដឹក​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ជាង​២,០០០នាក់​ ចូល​ចត​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ​

ព្រះសីហនុ​៖នាវាទេសចរណ៍បរទេសមួយគ្រឿងចូលចតកំពង់ផែក្រុងព្រះសីហនុ នៅវេលាម៉ោង​ជាង៦​ព្រឹកថ្ងៃទី២៤​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ ។ អាជ្ញាធរ​ បញ្ជាក់​ថា​ នាវា​ទេសចរណ៍​នេះ​ ដឹកអ្នកទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន២,៣៦៤នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ និងមាននាវិកបម្រេី​ការលើនាវាចំនួន១,០៦៩នាក់ ។ មន្ត្រីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុ​ បាន​ឱ្យ​ដឹងថា នាវានេះមានដំណើរទេសចរណ៍មកពីប្រទេសវៀតណាម ចូលមកកម្ពុជានិង​ចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញឆ្ពោះទៅប្រទេសថៃបន្តទៀតនៅវេលាម៉ោង១៧ល្ងាចថ្ងៃដដែល៕ ដោយ​៖ឆាយានាថ
#សេដ្ឋកិច្ចជាតិ

ក្រុមហ៊ុនចំនួន ៤ ដែលបោះទុន១៧លានដុល្លារ នឹងបង្កើតការងារ២.៧០៣កន្លែងទទួលបានការយល់ព្រម

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង ១៧លានដុល្លារ នឹងអាចបង្កើតការងារប្រមាណ ២.៧០៣កន្លែងបន្ថែម។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩។ ក្រុមហ៊ុនដែលទទួលបានវិញ្ញាបនបត្រមានដូចតទៅ៖ ១-“SEW GOOD GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់