• Cambodia Peace Channel
#សេដ្ឋកិច្ចជាតិ

ពិសេសណាស់​ ! ផ្លូវល្បឿនលឿន​ (Expressway)​ ភ្នំពេញ-ព្រះសីហនុ​ ប្រវែងជាង១៩០គីឡូម៉ែត្រ​ ចំណាយ២ពាន់លានដុល្លារ​ ,​ មួយខែដំបូងមិនយកថ្លៃយានយន្តគ្រប់ប្រភេទ

ភ្នំពេញ​៖លោកទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន​ បញ្ជាក់ថា​ ផ្លូវ​ល្បឿនលឿន​ (Expressway)​ ភ្នំពេញ-ព្រះសីហនុ​ គឺ​ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ពេលដាក់ឱ្យដំណើរការនោះ ក្រុមហ៊ុនបានឯកភាពមិន​យកថ្លៃយានយន្តគ្រប់ប្រភេទដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈពេល១ខែដំបូង និងបញ្ចុះតម្លៃ២០% សម្រាប់រយៈពេល១ឆ្នាំបន្ទាប់ពីនោះ។ លើសពីនេះទៀត ក្រុមហ៊ុនបានយល់ព្រមកែសម្រួលកម្រៃសេវាឆ្លងកាត់ក្នុងរយៈពេល៥ឆ្នាំម្តង នៃប្រតិបតិ្តការអាជីវកម្មរបស់ខ្លួនផងដែរ។ លោក​ ស៊ុន​
#សេដ្ឋកិច្ចជាតិ

កម្ពុជាស្នើឲ្យដាក់ផលិតផលខ្មែរលើទីផ្សារ Alibaba ខណៈបុត្រសម្ព័ន្ធក្រុមហ៊ុននេះ មកវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញក្រុមហ៊ុន Shenzhen 4PX Express ធ្វើការបោះទីតាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកជំនាញទន់ (ការបណ្តុះបណ្តាលធនធានមនុស្ស និងផ្ទេរចំណេះដឹង) សម្រាប់គាំទ្រប្រតិបត្តិការ E-Commerce និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយប្រតិភូក្រុមហ៊ុន Shenzhen
#សេដ្ឋកិច្ចជាតិ

ខេត្តត្បូងឃ្មុំ បានក្លាយជាទឹកដីមាសនៃការអភិវឌ្ឍធ្វើឱ្យវិស័យដីធ្លី ហក់ឡើងខ្ពស់

ត្បូងឃ្មុំ៖ខេត្តត្បូងឃ្មុំ ជាខេត្តកូនពៅនៃប្រទេសកម្ពុជា ត្រូវបានបង្កើតឡេីងកាលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដោយមជ្ឈដ្ឋានជាច្រើនសង្កេតឃើញថា មានការរីកចម្រើនយ៉ាងឆាប់រហ័ស នូវហេដ្ឋារចនាសម្ព័ន្ធនានា រួមមានទាំងសាលារៀន មន្ទីពេទ្យ ផ្លូវជាតិ យ៉ាងច្រើនជាបន្តបន្ទាប់។ ជាក់ស្តែង សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានប្រារព្ធពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦
#សេដ្ឋកិច្ចជាតិ

សេដ្ឋកិច្ច​ជាតិ​ ! វិស័យកៅស៊ូនៅកម្ពុជាធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ ប្រឈមនឹងការ​បិទទ្វារ​

ភ្នំពេញ៖សមាគមអ្នកអភិវឌ្ឍកៅស៊ូកម្ពុជា បានស្នើសុំទៅរាជរដ្ឋាភិបាលឲ្យមានការអន្តរាគមន៍ ខណៈក្រុមហ៊ុនចំការកៅស៊ូនិងរោងចក្រកែច្នៃកៅស៊ូ កំពុងប្រឈមនឹងការបិទទ្វារដោយសារការខាតបង់ជាបន្តបន្ទាប់។ ប្រធានសមាគមអ្នកអភិវឌ្ឍកៅស៊ូកម្ពុជា លោក ម៉ែន សុភ័ក្រ បានថ្លែងថា​ តម្លៃជ័រកៅស៊ូ នៅលើទីផ្សារអន្តរជាតិចុះថ្លៃខ្លាំង មកនៅត្រឹមតែជាង១,៣០០ដុល្លារក្នុង១តោន ខណៈថ្លៃដើមនៃការដាំដុះ និងការកែច្នៃកៅស៊ូក្រែបកម្ពុជា (CSR) ត្រូវចំណាយរហូតដល់ជិត១,៦០០ដុល្លារក្នុង១តោន ។ ដូច្នេះហើយធ្វើឲ្យអ្នករកស៊ីលើការដាំដុះ និងកែច្នៃកៅស៊ូ ដើម្បីនាំចេញមិនទទួលបានផលចំណេញឡើយ។
#សេដ្ឋកិច្ចជាតិ

កម្ពុជានឹងនាំទិន្នផលស្វាយចន្ទីប្រមាណ៧០ភាគរយទៅវៀតណាម

ភ្នំពេញ៖កម្ពុជានឹងនាំទិន្នផលស្វាយចន្ទី៧០ភាគរយទៅប្រទេសវៀតណាម ខណ:១០ភាគរយសម្រាប់ទុកប្រើប្រាស់ក្នុងស្រុក និង ប្រហែល២០ភាគរយសម្រាប់នាំចេញដោយខ្លួនឯង។ នេះបើយោងតាមការបញ្ជាករបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ។ កម្ពុជាបានធ្វើកិច្ចសន្យាជាមួយភាគីវៀតណាមរួចរាល់ ក្នុងការបង្កើនការផលិតស្វាយចន្ទី ដើម្បីផ្គត់ផ្គង់រោងចក្រ នៅប្រទេសវៀតណាម ដែលត្រូវការ១ឆ្នាំ ១លានតោន ។ ដូច្នេះដើម្បីធ្វើការនេះបានល្អប្រសើរ
#សេដ្ឋកិច្ចជាតិ

ប្រធានក្រុមហ៊ុន Harbour Real Estate ថា កម្ពុជា មានឱកាសវិនិយោគច្រើន

ភ្នំពេញ៖ប្រធានក្រុមហ៊ុន Harbour Real Estate លោក ឈិន ឈីវសុង (Chen Qiuxong) បានថ្លែងថា កម្ពុជាមានសក្ដានុពលនិងឱកាសវិនិយោគជាច្រើន ដោយស្តែងតាម​រយៈ​សុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនលឿន។ លោកថ្លែងបែបនេះ ក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា​