• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានថ្មី

CPC-ខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ ជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់ទេសចរមកទស្សនា

សៀមរាប៖ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំខ្លោងទ្វារទន្លេអុំលោក ឈឹម សុវណ្ណដេត បានលើកឡើងថា ភ្ញៀវទេសចរតែងនិយមទស្សនាខ្លោងទ្វារទន្លេអុំ ឬក្រុងអង្គរធំ បន្ទាប់ពីការទស្សនាថ្ងៃរះនៅអង្គរវត្ត។ ទីនេះមានចំណុចពិសេសៗមួយចំនួនដូចជា ចម្លាក់ទេវតា និងយក្សនៃរឿងរ៉ាវកូរសមុទ្រទឹក កសិន្ធុទឹក និងខ្លោងទ្វារដ៏ធំស្កឹមស្កៃ។ លោក សុវណ្ណដេត បញ្ជាក់ថា ភាគច្រើនភ្ញៀវទេសចរចំណាយពេលក្នុងការដើរទស្សនាខ្លោងទ្វារនេះចាប់ពី១០ទៅ២០នាទី ហើយពេលខ្លះ ពួកគាត់ទៅទស្សនាប្រាសាទក្បែរៗនោះ ដូចជាប្រាសាទបាយក្អែក និងប្រាសាទបក្សីចាំក្រុង
#ប្រវត្តិសាស្រ្ត #ព័ត៌មានថ្មី

CPC-ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន ដែលរងការខូចខាត

សៀមរាប៖ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន ដែលរងការខួចខាតជាច្រើនដោយសារតែកត្តាអាយុកាល កម្តៅថ្ងៃសំណើម និងទឹកភ្លៀងឡើងវិញ។ មន្ត្រីបច្ចេកទេសកិច្ចការងារជួសជុល លោក ជិន សុខម៉េង មានប្រសាសន៍ថា ក្រុមអ្នកបច្ចេកទេសបានប្រមូលបំណែកថ្មភក់ ដែលទទួលរងដោយទឹកភ្លៀងហូរច្រោះ បាក់បែកធ្លាក់រាយប៉ាយមកជួសជុលពង្រឹងគ្រឹះឡើងវិញ ដើម្បីកុំឱ្យដីខ្សាច់ហូរចេញ ដែលនាំឱ្យមានការស្រុតស៊ុមទ្វារទាំងសងខាង និងធ្វើឱ្យមានការរង្គៀកផ្នែកខាងលើផង។ លោក សុខម៉េង
#ប្រវត្តិសាស្រ្ត #ព័ត៌មានថ្មី

CPC-រួតបាកាណជាកន្លែងដែលគេជឿថា មានបារមីសក្តិសិទ្ធិ ដែលអ្នកទេសចរគ្រប់ជាតិសាសន៍ឡើងទៅទស្សនា និងគោរពបូជា

សៀមរាប៖រួតបាកាណ ឬកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តដែលមានកម្ពស់ប្រមាណ៦៥ម៉ែត្រ គឺជាគោលដៅដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលតែងតែឡើងទៅទស្សនា។ ជារៀងរាល់ថ្ងៃ មន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរដែលឡើងទៅទស្សនាផង និងថ្វាយគ្រឿងសក្ការៈបូជាផង នៅលើរួតបាកាណនៃប្រាសាទអង្គរវត្តនេះ។ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ប្រចាំការប្រាសាទអង្គរវត្ត លោក ឡេក គិមលីន មានប្រសាសន៍ថា ដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ភ្ញៀវដែលឡើងទៅទស្សនារួតបាកាណ។
#ប្រវត្តិសាស្រ្ត #ព័ត៌មានថ្មី

CPC-ព្រះបដិមាដែលប្រជាពលរដ្ឋប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកណ្តាល ត្រូវបានយកមករក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ

កណ្ដាល÷លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល បាននាំយកព្រះបដិមាដែលទទួលពីប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល​ ខេត្តកណ្តាល ជូនក្រុមការងារជំនាញរបស់សារមន្ទីរជាតិ​ភ្នំពេញ ដោយយកទៅរក្សាទុកនៅក្នុងឃ្លាំង​ដោយសុវត្ថិភាព​ នៅវេលាម៉ោង៤:០០ ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ សូមបញ្ជាក់ជូនថា ការប្រគល់និងទទួលព្រះបដិមាខាងលើ មានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:។
#ប្រវត្តិសាស្រ្ត #ព័ត៌មានថ្មី

CPC-​ខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតានិងធម្មនន្ទនឹងសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរកាន់តែងាយស្រួល

សៀមរាប៖អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ដើម្បីសម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរកាន់តែងាយស្រួល និងគ្រប់ជ្រុងជ្រោយ។ លោក ខឿន កុសល់ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទចៅសាយទេវតា ធម្មនន្ទ និងខ្លោងទ្វារជ័យ លើកឡើងថា ខ្សែទស្សនាថ្មីនេះអាជ្ញាធរជាតិអប្សរាបានរៀបចំជាពីរខ្សែ : – ខ្សែទី១ គឺមានចម្ងាយខ្លី ដែលភ្ញៀវអាចឈប់យានជំនិះនៅផ្នែកខាងជើង និងដើរចូលតាមច្រកខាងកើត ប្រាសាទចៅសាយទេវតា
#ប្រវត្តិសាស្រ្ត #ព័ត៌មានថ្មី

CPC-មកយល់ដឹងពី ប្រវត្តិ និងអត្ថន័យនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ

ភ្នំពេញ៖ពិធីបុណ្យ​ប្រណាំងទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប តែង​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការប្រណាំង​ទូក មាន​រយះពេល ៣​ថ្ងៃ​តែម្តង គឺ​ចាប់ពី ថ្ងៃ​១៤ និង​១៥​កើត ដល់​ថ្ងៃ ១​រោច ខែ​ក​ក្តិ​ក ហើយ​ពេលយប់ ក៏​មានការ​បណ្តែតប្រទីប​ផងដែរ​។ ចំណែកឯ​ពិធីបុណ្យ​អកអំបុក សំពះ​ព្រះ​ខែ​វិញ ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២ តែប៉ុណ្ណោះ