• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត

ភ្នំសំពៅ ជារមណីដ្ឋានធម្មជាតិដែលកូនខ្មែរ មិនអាចមើលរំលងបាន !

បាត់ដំបង៖ភ្នំសំពៅ ជារមណីដ្ឋានធម្មជាតិដ៏ស្រស់ស្អាតមួយនៅប្រទេសកម្ពុជា។ ភ្នំសំពៅ ស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ អតីតផ្លូវជាតិលេខ១០ ក្នុងឃុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ហើយភ្នំនេះមានចម្ងាយប្រមាណជា ១២គីឡូម៉ែត្រពីក្រុងបាត់ដំបង។
#ប្រវត្តិសាស្រ្ត

ប្រាសាទភូមិប្រាសាទ ជាប្រាសាទចំណាស់ជាងគេនៅលើទឹកដី នៃខេត្តកំពង់ធំ !

កំពង់ធំ៖ប្រាសាទភូមិប្រាសាទ មានទីតាំងស្ថិតនៅក្នុងបរិវេណវត្តប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ៦ ដែលមានចម្ងាយប្រមាណជា ៦៣គីឡូម៉ែត្រពីស្គន់ យើងនឹងឃើញក្លោងទ្វារមួយចូល ស្ថិតនៅខាងឆ្វេងដៃ មានតោពីរឈរយាមអមសងខាងផ្លូវចូល ហើយនៅខាងលើមានឈ្មោះថា “វត្តប្រាសាទ”។
#ប្រវត្តិសាស្រ្ត

កូនខ្មែរគ្រប់រូបត្រូវដឹង ! អាថ៌កំបាំងវត្តឧណ្ណាលោម នៃរាជធានីភ្នំពេញ

ភ្នំពេញ៖វត្តឧណ្ណាលោម ជាវត្តមួយក្នុងចំណោមវត្តផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទចៅ ពញ្ញាយ៉ាត ក្នុងឆ្នាំ១៤៣៧។ វត្តឧណ្ណាលោមតែមួយគត់ដែលមានស្លាកស្នាមប្រាសាទសម័យអង្គរ។
#ប្រវត្តិសាស្រ្ត

រូងភ្នំអាថ៌កំបាំង ដែលស្ថិតនៅក្នុងប្រាសាទស្រីគ្រប់លក្ខណ៍ នៃខេត្តកំពង់ស្ពឺ!

កំពង់ស្ពឺ៖ប្រាសាទស្រីគ្រប់លក្ខណ៍ ជាប្រាសាទមួយដែលមានវ័យចំណាស់ជាងគេនៅក្នុងតំបន់ ដែលត្រូវបានសាងសង់ឡើង នៅក្នុងសម័យវប្បធម៍ចេនឡា ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។ កាលពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់សតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ ភ្នំនៅទីនោះ ត្រូវបានគេចាត់ទុកថា ជាកន្លែងដ៏អស្ចារ្យ។
#ប្រវត្តិសាស្រ្ត

មរតកខ្មែរ ! ប្រាសាទវត្តឯកភ្នំ ជាប្រាសាទមានអាយុកាលចំណាស់មួយ ក្នុងចំណោមប្រាសាទជាច្រើន

បាត់ដំបង៖ប្រាសាទវត្តឯកភ្នំ ជាប្រាសាទដែលមានវ័យចំណាស់មួយក្នុងចំណោមប្រាសាទជាច្រើន ដែលមានទីតាំងស្ថិតនៅក្នុងភូមិគម ឃុំពាមឯក ចំងាយ៧គីឡូម៉ែត្រ បែកចេញពីផ្លូវខេត្តលេខ១៥៦ ត្រង់ភូមិថ្កូវ ឃុំក្តុលដូនទាវ ស្រុកភ្នំឯក ខេត្តបាត់ដំបង ដែលត្រូវបានកសាងឡើងនៅសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ចន្លោះឆ្នាំ១០០២-១០៥០ ក្នុងសម័យមហានគរ។
#ប្រវត្តិសាស្រ្ត

តើប្រាសាទភ្នំតាម៉ៅ កសាងឡើងនៅក្នុងសតវត្សរ៍ទីប៉ុន្មាន?

តាកែវ៖ប្រាសាទភ្នំតាម៉ៅ មានទីតាំងស្ថិតនៅក្នុងភូមិកន្ដឹងធំ ឃុំកន្ដឹងធំ ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយប្រមាណជាង ៤៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រមាណជា ៥១គីឡូម៉ែត្រពីក្រុងដូនកែវ នៃទីរួមខេត្តតាកែវ។