• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត

កូនខ្មែរគួរឈ្វេងយល់ ! អាថ៍កំបាំង នៃរមណីយដ្ឋាន ភ្នំប្រសិទ្ធិ ខេត្តកណ្តាល

កណ្តាល៖ប្រាសាទភ្នំបាសិទ្ធ ឬ ភ្នំប្រសិទ្ធិ មានទីតាំងស្ថិតនៅភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឭ ខេត្តកណ្តាល និងមានចម្ងាយ ២៨គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ ដល់ផ្សារព្រែកព្នៅបត់ឆ្វេងតាមថ្នល់កៅស៊ូរហូតដល់ក្លោងទ្វារវត្តភ្នំប្រសិទ្ធិត្រៃត្រឹង្ស ដែលស្ថិតនៅខាងស្តាំដៃ នោះយើងនឹងឃើញ។ ភ្នំប្រសិទ្ធិ មានរូបបដិមាជាច្រើន ក្នុងនោះគេឃើញមានរូបដិមាមួយអង្គ ធ្វើអំពីថ្ម ដាបថ្មភ្នំមានបណ្តោយប្រវែង ២៤ម៉ែត្រ ហើយព្រះភ័ក្ត្ររបស់ព្រះអង្គ ត្រូវបានបែកបាក់នៅសម័យខ្មែរក្រហម
#ប្រវត្តិសាស្រ្ត

ទឹកដីសុវណ្ណភូមិ! មកស្គាល់តំបន់សក្តានុពលទេសចរណ៍ធម្មជាតិ នៃខេត្តកោះកុង

កោះកុង៖កោះកុង ជាខេត្តមួយនៃកម្ពុជា មានព្រំប្រទល់ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ កំពត និងព្រះសីហនុ ខាងត្បូងនឹងខាងលិចជាប់នឹងឈូងសមុទ្រថៃ។ ខេត្តកោះកុងទាំងមូលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិ សត្វព្រៃតំបន់បុរាណដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កម្សាន្តនាថ្ងៃឈប់សម្រាក និងស្រូបខ្យល់អាកាសបរិសុទ្ធ។ ខេត្តកោះកុង ជាតំបន់អេកូទេសចរណ៍ដ៏មានសក្តានុពល ដូចជាតំបន់អារ៉ែង និងជីផាត ដោយសារមានព្រៃភ្នំ ទឹកជ្រោះ និងវត្ថុបូរាណ។
#ប្រវត្តិសាស្រ្ត

តើប្រាសាទភិមានអាកាសមានអ្វីជាពិសេស ដែលយើងជាកូនខ្មែរត្រូវស្វែងយល់?

សៀមរាម៖ប្រាសាទភិមាអាកាស ដែលមានទីតាំងស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប។ នៅដើមសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ត្រូវបានកសាងប្រាសាទភិមានអាកាសសម្រាប់រាជរបស់ព្រះអង្គ។ ប្រាសាទភិមានអាកាសស្ថិតក្នុងទីធ្លា ព្រះបរមរាជវាំងសំរាប់គោរពបូជារបស់ទ្រង់។ ប្រាសាទភិមានអាកាស ជាប្រាសាទមួយដែលកសាងឡើងអំពីថ្មភក់នៅលើជើងគ្រឹះថ្មបាយក្រៀមមានបីជាន់ស្រដៀងនឹងប្រាសាទពីរ៉ាមីដ។ កម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំងបីជាន់ប្រហែលជា ១២ម៉ែត្រមានសណ្ឋានជាបួនជ្រុងទ្រវែងមានជណ្តើរចោតទាំងបួនផ្នែក។ ចំណែកឯផ្លូវចូលទស្សនាព្រះរាជវាំងត្រូវដើរឆ្លងកាត់ជើងគ្រឹះ ឡើងលើព្រះពន្លាខ្ពស់ទៅតាមជណ្តើរគ្រុឌព្រោះព្រះរាជវាំងនេះតាំងនៅលើព្រះពន្លាខ្ពស់ពេលណាយើងឡើងទៅកាន់ព្រះពន្លានឹងឃើញបដិមាផុសរូបសិង្ហរចនាបថសម័យបាយ័នឈរយ៉ាងអង់អាចនៅក្បាលជណ្តើរទាំងសងខាង។ នៅលើព្រះពន្លានេះ នៅមានស្លាកស្នាមការសង់ព្រះពន្លាក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលគេប្រើសម្រាប់រាជការត្រួតពល ឬប្រារព្ធវិធីខាងសាសនាផ្សេងៗ។
#ប្រវត្តិសាស្រ្ត

ប្រាសាទនាគព័ន្ធ មានរូបចម្លាក់ទាំង៤ទិស តើទិសនីមួយៗតំណាងឲ្យអ្វីខ្លះ?

សៀមរាប៖ប្រាសាទនាគព័ន្ធ ជាប្រាសាទបុរាណខ្មែរមួយដែលត្រូវបានសាងសង់ឡើងនៅលើកោះទំហំដី ៣៥០ម៉ែត្របួនជ្រុង មានស្រះសន្សំទឹកបរិសុទ្ធ៨ ជាសញ្ញាលេខបូក និមិត្តរូបនៃសញ្ញាមន្ទីរពេទ្យ។ ប្រាសាទនេះសាងសង់ឡើងនៅក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ កាលឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនាគព័ន្ធ មានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ប្រាសាទនេះត្រូវបានគេស្គាល់តាំងពីចាប់ផ្តើមការសិក្សាស្រាវជ្រាវ ស្ថាបត្យកម្មកម្ពុជានៅមុនឆ្នាំ១៨៦៦ ប៉ុន្តែត្រូវបានកាប់ឆ្ការយកព្រៃចេញពីប្រាសាទនៅចន្លោះឆ្នាំ១៨៦៦-១៨៧៦ បន្ទាប់មកត្រូវបានសម្អាត និងរៀបចំផ្តុំថ្មឡើងវិញដោយលោក
#ប្រវត្តិសាស្រ្ត

ហេតុអ្វីបានជាប្រជាជននាំគ្នាហៅថា ប្រាសាទនាងខ្មៅ?

តាកែវ៖ប្រាសាទនាងខ្មៅ ជាប្រាសាទបុរាណខ្មែរមួយដែលត្រូវបានសាងសង់ឡើងតាមរចនាបថកោះកែ សង់អំពីថ្មភក់ និងដីឥដ្ឋ ជាស្នាព្រះហត្ថព្រះបាទជ័យវរ្ម័នទី៤ នៅក្នុងសតវត្សរ៍ទី១០ នៃគ្រឹស្តសករាជ ៩២១សល់៩៤១ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញសាសនា។ ប្រាសាទនាងខ្មៅ មានទីតាំងស្ថិតនៅក្នុងបរិវេណវត្តប្រាសាទនាងខ្មៅ ក្នុងឃុំរវៀង ស្រុកសំរោង ខេត្តរាកែវ មានចម្ងាយប្រមាណជា ៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ២ ទៅខេត្តតាកែវ។ ប្រាសាទនេះ គឺជាបូជនីយដ្ឋានដ៏ស័ក្តសិទ្ធមួយ
#ប្រវត្តិសាស្រ្ត

អាថិ៍កំបាំង ប្រាសាទបុរាណខ្មែរស្ថិតនៅកណ្តាលព្រៃស្រោង ដែលយើងគួរស្វែងយល់ !

សៀមរាប៖ប្រាសាទបក្សីចាំក្រុង ត្រូវបានកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ ចន្លោះឆ្នាំ ៩១០-៩៤៤ និងបានបញ្ចប់ការសាងសង់ដោយព្រះបាទរាជេន្រ្ទវរ្ម័ន ចន្លោះឆ្នាំ៩៤៤-៩៦៨។ ប្រាសាទនេះសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។ ប្រាសាទបក្សីចាំក្រុង ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង ប្រហែលជា ១៥០ម៉ែត្រមានកាំជណ្តើរស្ថាបនាដោយថ្មបាយក្រៀម និងឥដ្ឋពណ៌ក្រហម។ នៅម្តុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ។ ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី មានថ្នាក់ៗធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត។ ប្រាសាទនេះមាន៤ថ្នាក់ សង់ពីថ្មបាយក្រៀមបន្តុប ប្រាសាទឥដ្ឋខាងលើ