• Cambodia Peace Channel
#ព័ត៌មានជាតិ

ទំនាស់​ដីធ្លី​អូស​បន្លាយ​ពេល​រាប់​ឆ្នាំ​ ,​ ម្ចាស់​ដី​ស្រប​ច្បាប់​៦នាក់​ ស្នើ​រដ្ឋបាល​ខេត្ត​កណ្ដាល​ ពន្លឿន​នីតិវិធី​ដោះស្រាយ​

កណ្ដាល​៖ទំនាស់​ដីធ្លី​មួយ​បាន​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​ម្ចាស់​ដី​ស្រប​ច្បាប់​៦នាក់​ ទទូច​សុំ​ឱ្យ​រដ្ឋបាល​ខេត្ត​កណ្ដាល​ មេត្តា​ពន្លឿន​នីតិវិធី​ឱ្យ​បាន​ឆាប់​រហ័ស​ផង​ កុំ​ផ្អឹប​បណ្ដឹង​ចោល​គ្មាន​ចម្លើយ​បែបនេះ​ ។ ស្កាត់​ជួប​អ្នក​សារព័ត៌មាន​ នៅ​ថ្ងៃទី​២៦​ ខែ​មិថុនា​ នេះ​ ម្ចាស់​ដី​ស្រប​ច្បាប់​ទាំង​៦នាក់​ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ​ បាន​បង្ហាញ​ឯកសារ​ជា​ច្រើន​ ដើម្បី​ពាំនាំ​ខ្លឹមសារ​ទាំង​នេះ​ជូន​រដ្ឋបាល​ខេត្ត​កណ្ដាល​ ឱ្យ​បាន​ជ្រាប​ ។ ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០១៧​ ជម្រាប​ជូន​លោក​បណ្ឌិត​ ម៉ៅ​
#ព័ត៌មានជាតិ

ពលរដ្ឋ​ខណ្ឌ​ដង្កោ​ទទួល​អំណោយ​កាកបាទក្រហម​កម្ពុជា​ ,​ អភិបាលខណ្ឌ​ នុត​ ពុធ​ដារ៉ា​ ប្រាប់​ពលរដ្ឋ​ឱ្យ​ទៅ​បោះឆ្នោត​

ភ្នំពេញ​៖លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នេះ​នាំ យកអំណោយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ ក្នុងសង្កាត់ព្រៃស។ អំណោយដែលចែកជូននេះ​ គឺ​ ក្នុងមួយគ្រួសារទទួលបាន
#ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និយាយថា គ្រឿងញៀនធំៗ​ ឆ្លងកាត់ចូលមកកម្ពុជាតាមរយៈក្រុមឧក្រិដ្ឋជនបរទេស

ភ្នំពេញ ៖ លោក​ឧបនាយក​រដ្ឋមន្ត្រី​ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងថា​ គ្រឿងញៀនធំៗ​ ឆ្លងកាត់ចូលមកកម្ពុជាតាមរយៈក្រុមឧក្រិដ្ឋជន​បរទេស លោក​ឧបនាយក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ នៅក្នុងទិវាអន្តរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន នា​ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅកោះពេជ្រ ។ លោកថា កម្ពុជាបានធ្វើការដុតបំផ្លាញគ្រឿងញៀនជាង ៦៤គីឡូក្រាម ដែលរឹបអូសបាន
#ព័ត៌មានជាតិ

ក្រសួងអប់រំ ៖​ អនុញ្ញាត​ឱ្យ​មាន​ការ​ឈប់​សម្រាក​៣ថ្ងៃ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​​ការ​ចូលរួម​បោះឆ្នោត

ភ្នំពេញ​ ៖​ នៅ​ថ្ងៃទី​២៦​ ខែ​មិថុនា​ នេះ​ ក្រសួងអប់រំ យុវជន និងកីឡា ចេញ​ប្រកាសអនុញ្ញាត​ឱ្យ​​និស្សិត ឈប់​សម្រាកចំនួន​៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដល់​និស្សិត​ក្នុង​​ការ​ចូលរួម​បោះឆ្នោត ​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​
#ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរ​ផ្តាច់​ជីវិត​នាយ​រង​ចរាចរណ៍​ខេត្ត​កែប​ម្នាក់​

កែប​ ៖​ រថយន្ត​បាន​បុក​ម៉ូតូ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ជា​នាយ​រង​ការិយាល័យ​ចរាចរណ៍នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កែប​ ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ។ ជនបង្ក​បាន​ព្យាយាម​បើក​គេចខ្លួន​ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​មក​វិញ​ ។ ហេតុការណ៍​នេះ​ កើត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ លើ​ផ្លូវជាតិលេខ៣៣A ភូមិកែប សង្កាត់កែប ក្រុងកែប ។ ជនរងគ្រោះ ឈ្មោះ ម៉ី រ៉ាឌី
#ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ភ្នំពេញ​៖​នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្ត ព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។