• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-អាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួសជុលពង្រឹងខ្លោងទ្វារទី២ ខាងកើតប្រាសាទប្រែរូប ដែលទ្រុឌទ្រោមខ្លាំង

ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួសជុលពង្រឹងខ្លោងទ្វារទី២ ខាងកើតប្រាសាទប្រែរូប ដែលទ្រុឌទ្រោមខ្លាំង ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសបានអនុវត្តការងារសំខាន់ចំនួនពីរគឺជួសជុលពង្រឹងឡើងវិញតួប៉មឥដ្ឋដែលមានសភាពពុកផុយ ធ្វើការពង្រឹងរចនាសម្ពន្ធថ្មភក់និងថ្មបាយក្រៀមផ្នែកខាងក្រោម ព្រមទាំងបិទបាយអតាមស្នាមប្រេះ និងចន្លោះប្រហោងការពារជម្រាបទឹកផងដែរ។ គួរបញ្ជាក់ផងដែរថា នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សា លើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង ខណៈប្រាសាទប្រែរូបត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១០ក្នុងគ.ស.៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-អាជ្ញាធរជាតិអប្សរា កំពុងរៀបនូវផ្លូវក្នុងសួនរុក្ខជាតិអង្គរ ដែលនឹងផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ អាចធ្វើការដើរកម្សាន្តបែប Trekking

សៀមរាប៖ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលសម្បូរពោរពេញដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ ដែលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងអភិវឌ្ឍសម្បទាទេសចរណ៍សម្រួលដល់ការទស្សនាឱ្យកាន់តែល្អប្រសើរ និងសម្បូរបែប ដើម្បីបំពេញតម្រូវការ និងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរដែលបានមកកម្សាន្ត។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ – Visit Siem
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ពលរដ្ឋក្នុងស្រុកប្រាសាទបាគង តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីត្រៀមឡើងមាឃ តាមទំនៀមបុរាណមិនដែលខកខាន

សៀមរាប៖រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ឱ្យតែមកដល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមមិនដែលខកខានជាលក្ខណៈសហគមន៍ គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណមក។ ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-អាជ្ញាធរជាតិអប្សរា រៀបចំដំឡើងបង្កាន់ដៃជណ្តើរឈើចំនួន៣កន្លែងនៅប្រាសាទអង្គរវត្ត ដើម្បីសម្រួលការឡើង-ចុះ និងសុវត្ថិភាពភ្ញៀវទេសចរ

សៀមរាប៖ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍(TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួនបីទីតាំង នៅប្រាសាទអង្គរវត្តក្នុងគោលបំណង ជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរឱ្យងាយស្រួល និងសុវត្ថិភាពផង។ កន្លែងទាំងបី ដែលក្រុមការងារដំឡើងបង្កាន់ដៃជណ្ដើរនោះ គឺនៅរួតព្រះពាន់ នៅចំណុចកណ្តាល និងនៅអមសងខាង នៃរួតព្រះពាន់ឡើង-ចុះរួតបាកាណ(កំពូលកណ្ដាល)របស់ប្រាសាទអង្គរវត្ត។ ប្រធានក្រុមការងារពលករនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លោក ប៊ូ ផានេត ឱ្យដឹងថា
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សេដ្ឋកិច្ចជាតិ #សេដ្ឋកិច្ចអន្តរជាតិ

CPC-ភ្ញៀវទេសចរចំនួនប្រមាណ ១១,៧ ម៉ឺននាក់ ទៅកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តសៀមរាប ក្នុងពិធីចូលឆ្នាំចិន-វៀតណាម

ខេត្តសៀមរាប៖ ភ្ញៀវទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ១១,៧ ម៉ឺននាក់ នាថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំជនជាតិចិន-វៀតណាម ។
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-កោះសាមិត្ត មានឈ្មោះដើមថា (កោះខ្មោច) ជាគោលដៅសក្តានុពលទេសចរណ៍ដ៏ពេញនិយម ព្រមទាំងអំណោយផលដល់ភ្ញៀវទេសចរក្នុងការទស្សនាផ្កាថ្ម ងូតទឹកសមុទ្រ ចុះក្រោមបាតសមុទ្រ

កោះកុង៖”កោះសាមិត្ត” មានឈ្មោះដើមថា “កោះខ្មោច” ដែលមានទីតាំងស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង មានចម្ងាយប៉ុន្មាន ២៥០គ.ម ពីរាជធានីភ្នំពេញ និង១៤០គ.ម ពីក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង។ កោះនេះគឺជាគោលដៅសក្តានុពលទេសចរណ៍ដ៏ពេញនិយមមួយរបស់ភ្ញៀវទេសចរដែលមកលេងតំបន់កោះស្តេច ដោយសារកោះនេះមានអំណោយផលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការទស្សនាផ្កាថ្ម ងូតទឹកសមុទ្រ ចុះក្រោមបាតសមុទ្រ និងស្ទូចត្រីក្បែៗកោះនោះ។ បច្ចុប្បន្នកោះនេះអាចទទួលភ្ញៀវអោយមានបោះតង់ ដោយមានទឹកសាប