• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សិល្បៈ​

CPC-ក្រុមបវរកញ្ញាពិភពលោក Universal Women បានស្លៀកសម្លៀកបំពាក់ជាអប្សរា ដើម្បីផ្តល់ការដឹងគុណដល់បុព្វបុរសខ្មែរដែលបានកសាងប្រាសាទបុរាណ

សៀមរាប៖ដើម្បីអបអរសាទរពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»។ ក្រុមបវរកញ្ញាពិភពលោក Universal Women បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយតុបតែងខ្លួនជាអប្សរា ពួកគេបានផ្តល់ការដឹងគុណដល់បុព្វបុរសខ្មែរដែលបានកសាងប្រាសាទបុរាណ ហើយពួកគាត់បានបង្កើតជាពេលវេលាដ៏អស្ចារ្យមួយដែលមិនអាចបំភ្លេចបានចំពោះភាពកក់ក្តៅដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលពួកគាត់។ ឆ្លៀតក្នុងឱកាសនោះដែរក្រុមបវរកញ្ញា Universal Women ក៏បានទៅកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ ។ ក្នុងនោះ
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-បឹងស្នេហ៍ ជាតំបន់ដែលមានជម្រកពងកូនសត្វស្លាបទឹកធំជាងគេទី២ នៅប្រទេសកម្ពុជាបន្ទាប់ពីតំបន់រ៉ាមសារព្រែកទាល់

ព្រៃវែង៖ទួលព័ន្ធតាឡី បឹងស្នេហ៍មានសត្វព្រៃប្រមាណ ៥០ប្រភេទ និងសត្វបក្សីកម្រៗប្រមាណ ២ម៉ឺនក្បាលកំពុងទាក់ទាញទេសចរណ៍ជិតឆ្ងាយចូលទស្សនា តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ គឺជាទីកន្លែងរកចំណីការរស់នៅ និងបន្តពូជរបស់សត្វស្លាបទឹក ដែលក្នុងនោះបក្សីមួយចំនួនជាប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងលើពិភពលោក ដូចជាប្រភេទ ស្មោញ ទុងប្រផេះ រនាលពណ៌ ត្រយងខ្លួនស ត្រយងខ្លួនរលោង ត្រដក់តូច និងជាពិសេសប្រភេទសត្វចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាល។
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សិល្បៈ​

CPC-ត្រៀមៗ ព្រឹត្តិការណ៍ដ៏អស្ចារ្យព្រះអាទិត្យរះឡើងចំកំពូលប្រាសាទកណ្ដាលនៃអង្គរវត្ត ឬសមរាត្រីកើតឡើងនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ

សៀមរាប÷ពេលវេលាដែលអ្នកទេសចរទាំងអស់តែងតែទន្ទឹងរង់ចាំ បានមកដល់ទៀតហើយ នោះគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្ដាលនៃអង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។   ព្រឹត្តិការណ៍មហស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញហេតុការណ៍ និងចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម #សិល្បៈ​

CPC-សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅដើមខែមេសាខាងមុខនេះ

ភ្នំពេញដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី ០១-០២ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងពីសិល្បៈវប្បធម៌ជូនសាធារណជនទូទៅក៏ដូចជាដើម្បីបង្ហាញអំពីការបង្ហាត់បង្រៀនរបស់លោកគ្រូ/អ្នកគ្រូ និងការហាត់រៀនរបស់សិស្សានុសិស្ស។ កម្មវិធីនេះគឺមានការតាំងពិព័រណ៍ស្នាដៃសិល្បៈរបស់សិស្សានុសិស្ស និងមានការចូលរួមពីខាងសិប្បកម្មផ្សេងៗនៅក្នុងរាជធានី និងបណ្តាខេត្តមួយចំនួន ជាពិសេសមានការសម្តែងសិល្បៈទស្សនីយភាពគ្រប់ទម្រង់ដោយសិស្សានុសិស្ស ក៏ដូចជាសិល្បករ សិល្បការិនី និងតារាល្បីៗដែលជាអតីតសិស្សសាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំងមានការប្រគំតន្ត្រី (តន្ត្រីបុរាណ-តន្ត្រីសម័យ)
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករបានមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ស្ទើរតែជារៀងរាល់ព្រឹក

សៀមរាប៖ភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែក្រោកមកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំគយគនទិដ្ឋភាពថ្ងៃរះនៅខាងមុខប្រាសាទអង្គរវត្ត។ ព្រោះថា ថ្ងៃរះនៅប្រាសាទអង្គរវត្ត ជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ ពួកគេមានខ្លះឈរ និងខ្លះអង្គុយ នៅជុំវិញស្រះទឹក ដើម្បីរង់ចាំមើលថ្ងៃរះដ៏ស្រស់ត្រកាល នាព្រឹកព្រហៀម និងផ្តិតយករូបភាពទាំងនោះទុកអនុស្សាវរីយ៍ នេះតាមការអោយដឹងះពីអាជ្ញាធរជាតិអប្សរា ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ចាប់តាំងពីម៉ោង៥ព្រឹកមកម្ល៉េះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ១,៥០០នាក់
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-បាក់ព្រា ជាឈ្មោះភូមិត្រូវគេស្គាល់ច្បាស់តាមរយៈបទចម្រៀង កូនស្រីអ្នកនេសាទ ដែលមានចម្ងាយជាង៣៥គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង

បាត់ដំបង៖ «បាក់ព្រា» ឈ្មោះភូមិដែលស្ថិតនៅឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវគេស្គាល់ច្បាស់តាមរយៈបទចម្រៀង «កូនស្រីអ្នកនេសាទ» ដែលបញ្ចេញសូរ្យសៀងដោយអ្នកស្រី រស់ សេរីសុទ្ធា និងនិពន្ធដោយកវីស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន ។ មិនខុសពីការរៀបរាប់ក្នុងបទចម្រៀងនោះឡើយ ភូមិមួយនេះនៅតែជាតំបន់នេសាទសម្រាប់ពលរដ្ឋប្រមាណ៤០០គ្រួសារក្នុងការប្រកបរបរចិញ្ចឹមជីវិត ចម្ងាយជាង៣៥គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ការធ្វើដំណើរទៅកាន់ភូមិបាក់ព្រា