• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យមន្រ្តីសិក្សារៀបចំតំបន់ធម្មជាតិនៅក្នុងឧទ្យានជាតិ«គីរីរម្យ» ឱ្យក្លាយជារបៀងទេចរណ៍លំហែបៃតង ដើម្បីទាកទាញភ្ញៀវទេសចរណ៍មកទស្សនា

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានកោតសរសើរលើស្នាដៃសិល្បៈលើផ្ទាំងថ្ម ដែលមានរៀបរាប់រឿងទេវកថា និងប្រវត្តិសាស្រ្តដូនតារបស់ខ្មែរ លើភ្នំទេវៈ ដែលមានទីតាំងស្ថិតនៅវត្តព្រះពោធិសត្វ នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងបានគំទ្រឱ្យរៀបចំឱ្យក្លាយជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិមួយ នៅក្នុងតំបន់ការពារធម្មជាតិ ដែលគិតគូរដល់បរិស្ថាននិងធនធានធម្មជាតិ។ កន្លងមកតំបន់ភ្នំទេវៈនៃវត្តព្រះពោធិសត្វ មានការដាប់ឆ្លាក់ជារូបចម្លាក់បែបសិល្បៈ វប្បធម៌ និងប្រវត្តិសាស្រ្ត ដ៏ល្អវិចិត្រជាប់នឹងផ្ទាំងថ្ម ដែលជាទីសម្រាប់សក្ការបូជា និងទស្សនាកម្សាន្ត
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-រូបនាគធ្វើពីឫស្សី​លាបពណ៌មាស បានលេចរូបរាងយ៉ាងស្រស់ស្អាត​ នៅរមណីយដ្ឋាន​វប្បធម៍ប្រវត្តិសាស្រ្តវត្តភ្នំ​

ភ្នំពេញ៖រូបនាគធ្វើពីឫស្សី​លាបពណ៌មាស បានលេចរូបរាងយ៉ាងស្រស់ស្អាត​ នៅរមណីយដ្ឋាន​វប្បធម៍ប្រវត្តិសាស្រ្តវត្តភ្នំ​ នេះបើយោងតាមគណនីហ្វេសប៊ុក របស់ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤  នេះ ។ លោក កើត ឆែ បានឪ្យដឹងថា សកម្មភាពក្រុមការងាររៀបចំសង្ក្រាន្តវត្តភ្នំ​ កំពុងតែមមាញឹក​រៀបចំ​
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ព្រឹត្តិការណ៍ប្រណាំងរទេះសាឡីគោលឿន ដែលមានអ្នកចូលរួមប្រកួតសរុបចំនួន៥០គូ ខណៈជ័យលាភីលេខ១គោគូធំ បានទៅលើខេត្តកំពង់ចាម

កំពង់ស្ពឺ ៖មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿន បានប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-អាជ្ញាធរជាតិអប្សរា កំពុងជួសជុលបដិមាធ្វើពីថ្មភក់ នៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែង

សៀមរាប៖អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរូបបដិមាមួយធ្វើពីថ្មភក់ ដែលស្ថិតនៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែងឱ្យប្រសើរឡើងវិញ។ អ្នកជំនាញអភិរក្សថ្មនៅប្រាសាទភ្នំបាខែង លោក សយ សុភារិន្ទ បានឱ្យដឹងថា រូបបដិមានោះ បានបាក់បែកធ្ងន់ធ្ងរជាច្រើនកន្លែង តាំងពីព្រះកេស ដៃសងខាង ព្រមទាំងជើងខាងស្តាំ ក៏បាក់ពាក់កណ្ដាល ជាហេតុធ្វើឱ្យក្រុមអ្នកបច្ចេកទេសមិនអាចដឹងថា ជាបដិមាអ្វីច្បាស់លាស់ឡើយ។ ចំពោះពេលវេលា
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

​ភ្នំពេញ៖  ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យទី៧ ខែមេសា ឆ្នាំ២០២៤ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្រសួងវប្បធម៌ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត កំពង់ស្ពឺ បានសហការជាមួយសហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាល ស្រុកសំរោងទង
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-រមណីយភ្នំដោះក្រមុំ ជាទីតាំងប្រមូលផ្ដុំដោយជំនឿ និងកុលសម្ព័ន្ធប្រវត្តិសាស្ត្រ របស់ជនជាតិដើមភាគតិច

មណ្ឌលគិរី៖ភ្នំដោះក្រមុំ មានចម្ងាយតែ២គីឡូម៉ែត្រកន្លះប៉ុណ្ណោះ ពីរង្វង់មូលគោព្រៃក្នុងទីរួមខេត្ត  ជាភ្នំដ៏ស័ក្តិសិទ្ធមួយ មាន​ស្តូបបូជាដែលមានរូបសំណាក សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត​មណ្ឌលគិរី ធ្វើការបន់ស្រន់ គេហៅភ្នំនេះថា ភ្នំដោះក្រមុំ ដោយសារសណ្ឋានដីភ្នំនេះ មានរាងដូចសុដន់របស់ស្រ្តីក្រមុំ នៅក្បែរស្តូបបូជា មានការរៀបចំកន្លែងអង្គុយសម្រាប់មើលទេសភាព ជាពិសេសសម្រាប់ពេលថ្ងៃលិច។ រមណីយដ្ឋានភ្នំដោះក្រមុំត្រូវបានអ្នកជំនាញផ្នែកវប្បធម៌ គ្រោងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោកនៅថ្ងៃខាងមុខ។ តំបន់នេះ មានចំណុចពិសេសច្រើន ដូចជាទីតាំងនៅក្នុងក្រុង