• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ភ្នំអណ្ដូងស្នេហ៍ ជាដែនដីនៃទេសភាពធម្មជាតិ អមជាមួយវាលស្មៅដ៏ធំល្វឹងល្វើយដូចកម្រាលព្រំ គ្របដណ្ដប់លើដីខ្ពង់រាបរាប់ពាន់ហិចតា

មណ្ឌលគិរី៖ភ្នំអណ្ដូងស្នេហ៍ជាតំប់មួយ ក្នុងចំណោមវាលស្មៅធម្មជាតិជាច្រើនកន្លែងក្នុងខេត្តមណ្ឌលគិរី ភ្នំអណ្ដូងស្នេហ៍គឺជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយ ដែលអ្នកទេសចរជាច្រើនប្រាថ្នាចង់ទៅស្នេហ៍ ស្ថិតក្នុងស្រុកអូររាំង ក្នុងខេត្តមណ្ឌលគិរី ភ្នំអណ្ដូងស្នេហ៍ មានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងចម្ងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោះ ពីច្រកដាក់ដាំ ព្រំដែនកម្ពុជា-វៀតណាម។ កម្រាលស្មៅធម្មជាតិ ក្រោមមេឃខៀវខ្ចី អមទៅដោយបរិយាកាសដ៏សែនស្ងប់ស្ងាត់នៅទីនេះ បានទាក់ទាញក្រសែភ្នែកភ្ញៀវទេសចរ​ឲ្យលង់ចិត្តនឹងសម្រស់ធម្មជាតិនៅទីនេះ ហើយបានពោលពាក្យសរសើរមិនដាច់ពីមាត់ សម្រាប់ការសម្រាកលំហែកាយបែប picnic ជាលក្ខណៈគ្រួសារ
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-អាជ្ញាធរជាតិអប្សរា និងពង្រីកសួនរុក្ខជាតិអង្គរបន្ថែមរហូត់ដល់ទៅ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប

សៀមរាប៖អាជ្ញាធរជាតិអប្សរា និងពង្រីកសួនរុក្ខជាតិអង្គរមានទំហំផ្ទៃដីប្រមាណ១៥ហិកតា ដែលបានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២កន្លងមក ឥឡូវនេះ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំពង្រីកឱ្យធំជាងមុន ពីទំហំ១៥ហិកតា ទៅ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប។ លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រង ទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា  មានប្រសាសន៍កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ថាអាជ្ញាធរជាតិអប្សរាមានគម្រោងពង្រីក
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថានបានរកឃើញ ប្រភេទឧរង្គសត្វ និងថលជលិកសត្វ ក្នុងតំបន់ភ្នំថ្មកំបោរ

​បាត់ដំបង៖ក្រុមអ្នកស្រាវជ្រាវបានរកឃើញ ប្រភេទឧរង្គសត្វ និងថលជលិកសត្វ និងសង្ស័យថាអាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មី សម្រាប់កម្ពុជានិងសកលលោក នៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តស្រុកបាណ ន់ខេត្តបាត់ដំបង។ក្នុងនោះប្រភេទមួយចំនួនត្រូវបានអ្នកជំនាញសង្ស័យថាអាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មី សម្រាប់សកលលោក និងកម្ពុជាផងដែរ។ ការអះអាងនឹងត្រូវបញ្ជាក់ បន្ថែមតាមរយៈការវិភាគធនធានពន្ធុ របស់សំណាកប្រភេទជីវៈចម្រុះទាំងនោះ ក្រោយពេលការសិក្សានិងប្រមូលទិន្នន័យនៅតាមទីវាលត្រូវបានបញ្ចប់ ខណៈទិន្នន័យជីវៈចម្រុះថ្មី ដែលបានពីការសិក្សាពេលនេះ ជាព័ត៌មានគ្រឹះយ៉ាងសំខាន់ សម្រាប់គាំទ្រ
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តការណ៍ សមរាត្រី ថ្ងៃរះចំកំពូលកណ្តាល ប្រាសាទអង្គរវត្តរបស់កម្ពុជា

សៀមរាប៖ព្រឹត្តិការណ៍សមរាត្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង១ម៉ឺននាក់ បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្តដោយសារអាកាសធាតុនាព្រឹកព្រលឹមនេះ មានអំណោយផលល្អ ទេសចរអាចទស្សនា និងផ្តិតយកទិដ្ឋភាពថ្ងៃរះ គួរជាទីគយគន់បានយ៉ាងរីករាយ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤  ។ សូមបញ្ជាក់ដែរថា  ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ទឹកធ្លាក់ថ្មក្រាល ជារមណីយដ្ឋានដ៏ទាក់ទាញដោយសារតែសម្រស់ធម្មជាតិ និងទឹកធ្លាក់ដ៏សែនត្រជាក់លាងជម្រះនូវភាពនឿយហត់

កំពង់ឆ្នាំង៖ ទឹកធ្លាក់ថ្មក្រាល នៅតែជារមណីយដ្ឋានដ៏ទាក់ទាញ ដោយសារតែសម្រស់ធម្មជាតិ ដែលអាចឱ្យភ្ញៀវទេសចរ ទស្សនាលំហែកាយ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កម្សាន្តជាមួយនូវទឹកធ្លាក់ដ៏សែនត្រជាក់ លាងជម្រះនូវភាពនឿយហត់ តប់ប្រមល់ និងទុក្ខសោកទាំងឡាយ ដែលមាន ទីតាំងស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដែល មានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-កោះទ្រង់ជាតំបន់ដែលមានសក្តានុពលលើវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិ មួយដ៏ត្រកាលអមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង

ក្រចេះ៖សហគមន៍អេកូ–ទេសចរណ៍ធម្មជាតិកោះទ្រង់ៈគឺជាកោះមួយដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិចប្រមាណ ១​ គ.ម ។ កោះទ្រង់ជាសង្កាត់មួយក្នុងចំណោមសង្កាត់់ ទាំង៥ នៃក្រុងក្រចេះ ខេត្តក្រចេះ ។ កោះនេះមានភូមិចំនួន២ មានផ្ទៃដីសរុបទំហំ ២២៣ហិចតា មានប្រជាពលរដ្ឋភាគច្រើនជាកសិករ ពីព្រោះកោះនេះដីសម្បូរទៅដោយដីមានជីវជាតិ អំណោយផលដល់វិស័យកសិកម្ម។ កោះទ្រង់ជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិ មួយដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។ កោះនេះមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត