• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-អាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះលេខបញ្ជីថ្ម ចំនួន១៦៥៦ដុំ ដែលរាយប៉ាយនៅកំពែងខាងក្រៅរបស់ប្រាសាទអង្គរវត្ត

សៀមរាប៖ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះលេខបញ្ជីថ្ម ចំនួន១៦៥៦ដុំ ដែលកំពុងតែនៅរាយប៉ាយជាប់កំពែងខាងក្រៅផ្នែកខាងត្បូង និងខាងជើង នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត ដើម្បីឱ្យដឹងច្បាស់ពីទីតាំង និងប្រភពរបស់វាថា ជាថ្មដំបូល? ឬក៏ជាថ្មតួប៉មណាមួយឱ្យប្រាកដ។ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក អន សុភាព ឱ្យដឹងថា តាមការសង្កេតឃើញថា ថ្មមួយចំនួនប្រហែលជារចនាសម្ពន្ធរបស់តួប៉មទាំង៣
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-ពលរដ្ឋក្នុងតំបន់អង្គរ នៅតែបន្តប្រតិបត្តិ ពិធីលៀងមេមត់ ជាជំនឿដែលខ្មែរគោរពតាំងពីសម័យបុរាណរហូតដល់សព្វថ្ងៃ

សៀមរាប៖លៀងមេមត់ ជាជំនឿដែលខ្មែរគោរពតាំងពីយូរមកហើយ និងនៅតែបន្តប្រតិបត្តិរហូតដល់សព្វថ្ងៃ ជាពិសេស អ្នករស់នៅក្នុងតំបន់អង្គរ ការគោរពអមនុស្សមានដូចជា ព្រលឹងដូនតា អារក្ស អ្នកតាម្ចាស់ទឹក ម្ចាស់ដីជាដើម គឺជាការដឹងគុណ ដែលអមនុស្សអាចជួយឱ្យពួកគាត់បានសេចក្ដីសុខចម្រើន និងរួចផុតពីជំងឺនានា។ លោកតា ឌិន ហាន ដែលជាអ្នកស្នងរូប បានរៀបចំពិធីលៀងមេមត់នៅផ្ទះរបស់គាត់ស្ថិតនៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សិល្បៈ​

CPC-អតីតអ្នកបួសជាសង្ឃម្នាក់ បានបង្រៀនយុវជនក្នុងសហគមន៍របស់ខ្លួន ឱ្យចេះជំនាញចារសាស្ត្រាស្លឹករឹត ដោយឥតគិតថ្លៃ

សៀមរាប៖ លោក ព្រាន ជ្រូក រស់នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានយកទីតាំងផ្ទះរបស់គាត់ធ្វើជាកន្លែងបង្រៀនយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះជំនាញចារគម្ពីរសាស្ត្រាស្លឹករឹត ក្នុងបំណងរក្សាវប្បធម៌និងសិល្បៈមួយនេះឱ្យមានអ្នកបន្តវេនយូរអង្វែងតទៅទៀត។ លោក ព្រាន ជ្រូក អាយុ២៧ឆ្នាំ ឱ្យដឹងថា លោកបានចេះជំនាញចារសាស្ត្រាស្លឹករឹតក្នុងពេលដែលរូបលោកបានបួស និងរៀននៅវត្ត «នាមរូប» ក្នុងស្រុកពួក។
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ក្រុមការងារស្រាវជ្រាវនៃក្រសួងវប្បធម៌ និងសាលាបារាំងចុងបូព៌ាប្រទេស (EFEO) កំពុងបន្តស្រាវជ្រាវទីតាំងយករ៉ែ និងទីតាំងផលិតលោហៈបុរាណ នៅក្នុងស្រុកឆែប

ព្រះវិហារក្រុមការងារស្រាវជ្រាវនៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ាប្រទេស (EFEO) បានសិក្សាស្រាវជ្រាវរកឃើញតំបន់សំខាន់ៗចំនួន៥ ស្ថិតក្នុងតំបន់ស្រុកឆែប ខេត្តព្រះវិហារ៖ចាប់តាំងពីឆ្នាំ២០២១​ រហូតមកដល់បច្ចុប្បន្ន។ តំបន់ទី១គឺ ត្រពាំងជាន់សន្លុង ទំហំប្រមាណជាង១០ហិកតា ដែលមានត្រពាំងបុរាណចំនួន២ ទួលអាចម៍ដែក និងទង់ដែងជាង១០០។ តំបន់ទី២គឺ ភ្នំយក្សព្រៅ ទំហំប្រមាណជាង៣៥ហិកតា ដែលមានភ្នំយក្សព្រៅតំបន់រ៉ែទង់ដែកនិងរ៉ែដែក និងមានទួលអាចម៌ដែកនិងទង់ដែងសរុបចំនួន៣០។ តំបន់ទី៣គឺ
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ភ្នំក្រោមគឺជាតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តដែលភ្ញៀវទេសចរពុំគួរមើលរំលង

សៀមរាប៖ ភ្នំក្រោមគឺជាតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តដែលភ្ញៀវទេសចរគ្រប់រូបពុំគួរមើលរំលង ពេលធ្វើដំនើរកម្សាន្តមកកាន់ខេត្តសៀមរាប។ ទីនេះក៏ជាកន្លែងដែលល្អបំផុតក្នុងការគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រាសាទ បុរាណ និងទេសភាពវាលស្រែយ៉ាងធំល្វឹងល្វើយ ជាមួយព្រះអាទិត្យរៀបលិចផងដែរ។ ភ្នំក្រោមមានចម្ងាយប្រហែល 10 គីឡូម៉ែត្រ ស្ថិតនៅខាង ត្បូងក្រុងសៀមរាប និងខាងជើងបឹងទន្លេសាបនៅលើ កំពូលភ្នំមានប្រាសាទមួយក្រុមដែលបានសាងសង់ឡើងពីថ្មភក់ នៅចុងសតវត្សទី9 និងដើម្បីសតវត្សទី១០ ក្នុងរជ្ជ កាលព្រះបាទយសោវរ្ម័នទី១។ ភ្ញៀវទេសចរទាំងអស់អាចធ្វើដំណើរទៅលើកំពូលភ្នំបានតាមរយៈការថ្មើរជើងតាមជណ្ដើរ
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-អាជ្ញាធរជាតិអប្សរា កំពុងដំឡើងបង្កាន់ដៃជណ្តើរឈើចំនួន២ទីតាំងបន្ថែមទៀត នៅប្រាសាទអង្គរវត្ត

សៀមរាប៖ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងមមាញឹកក្នុងការដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួន២ទីតាំងបន្ថែមទៀតរបស់ប្រាសាទអង្គរវត្ត នៅត្រង់ចំណុចរួតទី២ ជណ្តើរទិសខាងត្បូង និងខាងជើងឡើង-ចុះរួតបាកាណ។ លោក ប៊ូ ផានេត ប្រធានក្រុមការងារជួសជុលជណ្តើរឈើនៅប្រាសាទអង្គរវត្ត បានឱ្យដឹងថា ការបន្តដំឡើងបង្កាន់ដៃទាំង២ទីតាំងនេះ គឺក្នុងគោលបំណង ជួយសម្រួលដល់ការឡើង-ចុះ របស់ភ្ញៀវទេសចរទៅកាន់រួតបាកាណ។ ពិសេស ការពារកុំឱ្យរអិលនៅរដូវភ្លៀងធ្លាក់ ផ្តល់នូវសុខសុវត្ថិភាពភ្ញៀវទេសចរគ្រប់ៗរូប ការពារគ្រោះថ្នាក់ផ្សេងដូចជាពេលវិលមុខ