• Cambodia Peace Channel
#ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរ​ផ្តាច់​ជីវិត​នាយ​រង​ចរាចរណ៍​ខេត្ត​កែប​ម្នាក់​

កែប​ ៖​ រថយន្ត​បាន​បុក​ម៉ូតូ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ជា​នាយ​រង​ការិយាល័យ​ចរាចរណ៍នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កែប​ ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ។ ជនបង្ក​បាន​ព្យាយាម​បើក​គេចខ្លួន​ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​មក​វិញ​ ។ ហេតុការណ៍​នេះ​ កើត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ លើ​ផ្លូវជាតិលេខ៣៣A ភូមិកែប សង្កាត់កែប ក្រុងកែប ។ ជនរងគ្រោះ ឈ្មោះ ម៉ី រ៉ាឌី
#ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ភ្នំពេញ​៖​នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្ត ព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។