• Cambodia Peace Channel
#ព័ត៌មានជាតិ

អ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្ដិ៍លេខ៥​ ជាប់​គុក​ព្រៃស​ ព្រោះ​បទល្មើស​ឆបោក​

ភ្នំពេញ​៖អ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្ដិ៍លេខ៥ម្នាក់ ប្រចាំខេត្តកំពង់ធំ ដែលរងការចោទប្រកាន់ពីបទឆបោក ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅល្ងាចថ្ងៃទី២៦ ខែមិថុនា នេះ​ បញ្ជូន​ទៅ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។ អ្នកយកព័ត៌មានរបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ម្នាក់ ប្រចាំខេត្តកំពង់ធំ លោក ហ៊ាង លីហាក់ អាយុ៤៣ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ស្ថិតនៅមុខអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ខណៈដែលអ្នកយកព័ត៌មានរូបនេះ
#ព័ត៌មានជាតិ

គ.ជ.ប ៖​ មានតែពលរដ្ឋខ្មែរទេ ជាម្ចាស់លើជោគវាសនា​របស់ប្រទេសជាតិ

ភ្នំពេញ​៖នៅ​ល្ងាច​ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ នេះ​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប​ ប្រកាសថា មានតែប្រជាពលរដ្ឋខ្មែរទេ ដែលជាម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ គ្មានអង្គការអន្តរជាតិណា មកសម្រេចជោគវាសនាប្រទេសខ្មែរ ជំនួសប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោតនោះទេ។ គ.ជ.ប ប្រកាស​បែបនេះ​ គឺដើម្បីឆ្លើយតបទៅនឹងអង្គការ​សេរីអន្តរជាតិ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ហើយបានគាំទ្រចលនាសង្គ្រោះជាតិដឹកនាំដោយ​ទណ្ឌិត​សម រង្ស៊ី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨
#ព័ត៌មានជាតិ

សម្តេចតេជោ នឹង​សំណេះសំណាលជាមួយកម្មករជាង ២ម៉ឺននាក់ខេត្តកំពង់ឆ្នាំង​ នៅ​ថ្ងៃ​ស្អែក​

ភ្នំពេញ​៖សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព្រឹក​ស្អែក​ ថ្ងៃ​ទី​២៧​ ខែ​មិថុនា​ នឹង​អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយបងប្អូនកម្មករ កម្មការិនីនៅក្នុងខេត្តកំពង់ឆ្នាំនាថ្ងៃស្អែកនេះ គឺជាជំនួបលើក​ទី៤៦ហើយ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។
#ព័ត៌មានជាតិ

ចាប់បានថ្នាំញៀន១២០គីឡូក្រាម​ ចូលទឹកដីខ្មែរពីប្រទេសឡាវមក

ស្ទឹងត្រែង​ ៖ ប្រភពព័ត៌មានបឋម បានឱ្យដឹងថា កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចាប់បានថ្នាំ ញៀនចំនួន១២០ដុំ ស្មើ​ប្រមាណជា១២០គីឡូក្រាម ខណៈ ក្រុមឈ្មួញដឹកចេញពីប្រទេសឡាវ ចូលមកកម្ពុជា នារសៀល ថ្ងៃទី២៦ ខែ​មិថុនា នេះ ស្ថិតក្បែរច្រកអន្តរជាតិ ត្រពាំងគ្រៀល ។ ថ្នាំញៀនចំនួន១២០ដុំ នេះ
#ព័ត៌មានជាតិ

អភិបាលខេត្តតាកែវប្រាប់អាជ្ញាធរមូលដ្ឋានត្រូវជួយពលរដ្ឋភ្លាមៗ បើពួកគាត់ជួបគ្រោះធម្មជាតិ ឬ ភ្លើងឆេះផ្ទះ

តាកែវ ៖ អភិបាលខេត្តតាកែវ និង​ ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោក អ៊ូច ភា បានលើកឡើងបែបនេះនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដែលមកទទួលអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែមិថុនា នេះ ក្នុងបរិវេណវត្តបារាយណ៍វិហារពីរ ស្ថិតនៅភូមិបារាយណ៍ ឃុំព្រៃស្លឹក ស្រុកទ្រាំង ។
#ព័ត៌មានជាតិ

រថយន្ត​កុងតឺន័រ​បុក​អ្នក​លក់​បន្លែ​ត្រី​សាច់​តាម​ផ្ទះ​ ស្លាប់​យ៉ាង​អាណោចអាធ័ម​

ព្រះសីហនុ​៖អ្នក​ដឹកបន្លែត្រីសាច់លក់តាមផ្ទះម្នាក់ ​ត្រូវរថយន្ត​​​កុងតឺន័រមួយគ្រឿង​ បុកស្លាប់ភ្លាមៗមួយរំពេច​ នៅ​វេលា​ម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែ​មិថុនា​​​ នេះ នៅ​ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​១៩៨ នៅ​ភូមិ​អូរឧកញ៉ាហេង​ ​ឃុំ​អូរឧកញ៉ាហេង​ ស្រុក​ព្រៃនប់​ ។ រថយន្ត​បង្ក​ម៉ាក​ HINO ពណ៌​ខៀវ​ ផ្លាក​លេខ​​ភ្នំពេញ​3A-5728​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ មានទិសដៅពី​ខេត្តព្រះសីហនុ​ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​​