• Cambodia Peace Channel
#ព័ត៌មានជាតិ

ប្រកាស​ព័ត៌មាន​ស្តីពី​ លទ្ធផល​នៃ​ការ​បន្ត​សម័យ​ប្រជុំ​លើក​ទី​១​ ព្រឹទ្ធសភា​ នីតិកាល​ទី​៤

ភ្នំពេញ​៖​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃទី​២៧​ ខែ​មិថុនា​ នេះ​ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ លទ្ធផល​នៃ​ការ​បន្ត​សម័យ​ប្រជុំ​លើក​ទី​១​ ព្រឹទ្ធសភា​ នីតិកាល​ទី​៤​ ៕ សូម​អាន​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​ ៖
#ព័ត៌មានជាតិ

គ.ជ.ប​ ៖​ ការ​យល់​ដឹង​ពី​សិទ្ធិ​និង​បម្រាម​សម្រាប់​គណបក្ស​នយោបាយ​ បេក្ខជន​ និង​ ភ្នាក់ងារ​គណបក្ស​

ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ គ.ជ.ប​ នៅ​ថ្ងៃទី​២៧​ ខែ​មិថុនា​ នេះ​ ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​ការ​យល់​ដឹង​ពី​សិទ្ធិ​និង​បម្រាម​សម្រាប់​គណបក្ស​នយោបាយ​ បេក្ខជន​ និង​ ភ្នាក់ងារ​គណបក្ស​ ៕ សូម​អាន​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប​ ៖​
#ព័ត៌មានជាតិ

សម្តេច​តេជោ​ មាន​ប្រសាសន៍​ថា​ ភ្លៀង​ធ្លាក់​ក្នុង​រាជធានី​ភ្នំពេញ​ ស្ទើរ​តែ​អុំ​ទូក​បាន

កំពង់​ឆ្នាំង​៖សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ នៅរាជធានីភ្នំពេញទឹកភ្លៀងប៉ុន្មានថ្ងៃនេះ ភ្លៀងនោះភ្លៀង ស្ទើរតែអុំទូកបានហើយ ។ ប៉ុន្តែនៅប្រទេសគេក៏មាន​ភ្លៀងមិន​ខុសពីកម្ពុជាដែរ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី​ នៅខេត្តកំពង់ឆ្នាំង នា​ព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ​ សម្តេច​តេជោ​ មាន​ប្រសាសន៍​បន្ត​ថា​ ភ្លៀងភាគច្រើននៅភ្នំពេញ តែនៅខេត្តមិនសូវមានភ្លៀងទេ​ ៕
#ព័ត៌មានជាតិ

សមុទ្រសំរាម​​ប្រឡាយ​បឹងត្របែក​ !

ភ្នំពេញ​៖សំរាម​កក​ពេញ​ប្រឡាយ​បឹងត្របែក ខណៈដែល​ភ្លៀង​ធ្លាក់​២​ថ្ងៃ​ជាប់ៗ​គ្នា ហូរ​ធ្លាក់​ចុះទៅ​ផ្នែក​ខាងក្រោម នាំ​ដោយ​ទាំង​សំរាម​​ទៅជា​មួយ​ផង ដែល​មើលទៅ​ស​ព្រាត​អណ្តែត​ពេញ​ផ្ទៃ​ទឹក​បឹងនិង​មាត់​ប្រឡាយ​។​ ​បើ​មើ​លពី​ចំងាយ មិនបាន​ចាប់អារម្មណ៍ នឹកថា​ផ្កា​ដុះ​ក្នុង​ប្រឡាយ មិន​ចាញ់​សួនផ្ការប៉ុន្មាន​ទេ តែ​ចូលទៅ​ក្បែរ ទើប​ដឹងថា សំរាម​សុទ្ធ ចម្រុះ​ហូរ​អណ្តែត​ទៅតាម​ទឹក បង្កក​ប្រមូលផ្តុំ​ពេញ​ប្រឡាយ​បឹងត្របែក​។​ ​តាម​ប្រជាពលរដ្ឋ​លើកឡើង​ នៅ​ថ្ងៃទី​២៧​ ខែ​មិថុនា​នេះ​ សំរាម​មួយចំនួនធំ ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ក្រុមហ៊ុន​ស៊ិន​ទ្រី
#ព័ត៌មានជាតិ

លិខិតមិត្តអ្នកអាន​ ៖​ មនុស្សពូកែកុហក និងញុះញង់ធ្វើឱ្យសង្គមបែកបាក់

ភ្នំពេញ​៖សម រង្ស៊ី និងក្រុមចលនាឧទ្ទាមសង្គ្រោះជាតិ ពិតជាអស់ផ្លូវដើរមែនទែនហើយ ក្រោយពីផែនការបំផ្លាញកម្ពុជា និងផែនការរំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតរបស់ពួកគេ ត្រូវបានបរាជ័យជាបន្តបន្ទាប់ព្រោះប្រជាជនកម្ពុជានិងពិភពលោកបានមើលឃើញពីទង្វើក្បត់ជាតិរបស់ក្រុមនេះនិងលែងផ្តល់ការគាំទ្រ។ នៅពេលនេះ ពួកគេបានប្រើប្រាស់យុទ្ធសាស្ត្រចុងក្រោយគឺភូតកុហក និងញុះញង់ធ្វើឱ្យសង្គមជាតិបែកបាក់ដើម្បីផ្តល់ភាពងាយស្រួល បង្កចលាចលសង្គម និងទាញការជ្រៀតជ្រែកបរទេស ជាចៅហ្វាយរបស់ពួកគេចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ដោយបានឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយចៅហ្វាយបរទេសរបស់ខ្លួនវិទ្យុអាស៊ីសេរី ដោយញុះញង់ថា «យើងគួរតែរឹបអូសទ្រព្យសម្បត្តិនៃចោរលួចជាតិ ដើម្បីយកមកសងប្រជារាស្ត្រខ្មែរវិញជាពិសេសយកមកសងបំណុល ជំនួសប្រជារាស្ត្រក្រីក្រដែលជំពាក់ធនាគារវណ្ឌកនៅប្រទេសកម្ពុជា»។
#ព័ត៌មានជាតិ

សមាគមខ្មែរ ស្នើសុំទូតជប៉ុនប្រចាំ​អូស្ត្រាលី​​និង​ណូវែល​ហ្សេឡង់​ បន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា

ភ្នំពេញ​៖​លិខិត​សមាគម​ខ្មែរ​នៅ​អូស្ត្រាលី​និង​ណូវ៉ែលហ្សេឡង់​ ស្នើ​សុំ​ដល់អគ្គរាជទូតប្រទស​អូស្ត្រាលី និងណូវ៉ែលហ្សេឡង់​ បន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ការស្នើ​អន្តរាគមន៍របស់សមាគមខ្មែរនេះ​ បានធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងមួយក្តាប់តូច បានធ្វើបាតុកម្ម ទាមទារ និងប្រឆាំងប្រទេសជប៉ុន ដែលផ្តល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជា​ ៕