• Cambodia Peace Channel
#ព័ត៌មានជាតិ

ដូច​ក្នុង​រឿង​ហុងកុង​ ! ជនជាតិចិន​វៃ​គ្នា​ជាមួយក្រុមសន្តិសុខ​របួសជិត១០នាក់ ផ្អើលកោះពេជ្រ​

ភ្នំពេញ​៖​នៅ​យប់​ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ មានករណីហិង្សាមួយបានកើតឡើង ដោយជនជាតិចិន​មួយក្រុម បានវៃ​គ្នាជាមួយ​សន្តិសុខកោះពេជ្រ បណ្ដាលឱ្យភាគីទាំងសងខាងរបួសធ្ងន់ស្រាលជិត១០នាក់ និងមានជនជាតិចិនម្នាក់សន្លប់ស្ដូកស្ដឹងផងដែរ។ ហេតុការណ៍ហិង្សាដូចរឿងហុងកុងនេះ កើតឡើង​នៅ​ចំណុចមុខហាងយីហោ “សៅដិន​ អ៊ិនធើណេសិនណល” (Southern International) ទឹកដីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ ។ បុរសជនជាតិចិន ដែលបង្កបានចុះពីលើរថយន្តដេញវៃម្ចាស់ម៉ូតូ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ
#ព័ត៌មានជាតិ

ក្រសួងធនធានទឹក បង្ហាញ​កម្ពស់ទឹកជំនន់ តាមបណ្តាស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី២៧ ខែមិថុនា​ នេះ

ភ្នំពេញ​៖​ នៅ​ថ្ងៃទី​២៧​ ខែ​មិថុនា​ នេះ​ ក្រសួងធនធានទឹក និងឧតុនិយម ចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹកជំនន់​ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល , ស្ថានីយទន្លេសាប
#ព័ត៌មានជាតិ

រក​ឃើញ​គ្រាប់បែកអាមេរិកបន្សល់ទុកពីសម័យសង្គ្រាម​ក្នុងខេត្តកណ្តាល

កណ្ដាល​៖គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK82 ទម្ងន់២២៧គីឡូក្រាមរបស់អាមេរិកចំនួន៣គ្រាប់ ដែល​បន្សល់​​ទុកពីសម័យសង្គ្រាម ត្រូវបានកម្លាំងជំនាញស៊ីម៉ាក់រកឃើញនៅ៣កន្លែងផ្សេងៗគ្នានៅក្នុងខេត្តកណ្តាល។ អាជ្ញាធរ​ស៊ីម៉ាក់​ បញ្ជាក់​ថា​ នៅថ្ងៃទី​២៧​ ខែ​មិថុនា​ នេះ​ កម្លាំង​ស៊ីម៉ាក់បាន​ប្រតិបត្តិការ​យកគ្រាប់ទម្លាប់ពីយន្តហោះប្រភេទ MK82 ទង្ងន់២២៧គីឡូក្រាម ពីទីតាំង៣កន្លែង​ផ្សេងៗ​គ្នា គឺនៅស្រុកពញ្ញាឮ ស្រុកកណ្តាលស្ទឹង និងស្រុកល្វាឯម ។ អាជ្ញាធរ​អំពាវនាវ សូមបង្កើនការ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រាប់ទាំងនោះ
#ព័ត៌មានជាតិ

សម្តេចតេជោ សំណេះសំណាលជាមួយកម្មករជាង២ម៉ឺន​នាក់ខេត្តកំពង់ឆ្នាំង

ភ្នំពេញ​៖សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព្រឹក​​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​ នេះ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយបងប្អូនកម្មករ កម្មការិនីនៅក្នុងខេត្តកំពង់ឆ្នាំនាថ្ងៃស្អែកនេះ គឺជាជំនួបលើក​ទី៤៦ហើយ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។
#ព័ត៌មានជាតិ

ឃើញ​សំរាម​ញាក់​សាច់​ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ !

ភ្នំពេញ​៖​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃ​នេះ​ ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​ ស្ទើរ​ទាំង​មូល​ ត្រូវ​ជន់​លិច​គ្រប់​ទីកន្លែង​ ។ នេះជាសំរាម ដែលហូរតាមទឹកភ្លៀងប៉ុន្មានថ្ងៃនេះ បានមកកកកុញនៅប្រឡាយបឹងត្របែក ហើយកម្ពស់ទឹកភ្លៀងធ្លាក់​នៅរសៀលថ្ងៃទី២៦ មិថុនានេះ​ គឺ​ ស្ថានីយ៍​បឹងត្របែក កម្ពស់ទឹកភ្លៀង ៤៧មម​ និង​ ស្ថានីយ៍ត្រឡោកបែក កម្ពស់ទឹកភ្លៀង​ ៦៦មម​ ។ សំរាម​ជា​កត្តា​សំខាន់​មួយ​
#ព័ត៌មានជាតិ

បាត់​ខ្លួន​៣ថ្ងៃ​ ប្រទះ​ឃើញ​សព​អណ្ដែត​ក្នុង​រណ្ដៅ​ដី

ភ្នំពេញ​៖​បុរស​ម្នាក់​បាត់​ខ្លួន​៣ថ្ងៃ​ ស្រាប់​តែ​ឃើញ​សព​អណ្ដែត​ក្នុង​រណ្ដៅ​ដីមួយ​កន្លែង​ នៅ​ថ្ងៃទី​២៦​ ខែ​មិថុនា​ នេះ​ នៅ​ចំណុច​ភូមិ​ថ្មី​ សង្កាត់​ទៀន​ ខណ្ឌ​ដង្កោ​ ។ ​សព​មានឈ្មោះ ញ៉ លន់ អាយុ​៥៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ មាន​ស្រុកកំណើត​នៅ​ស្រុក​ កណ្ដាល​ស្ទឹង ខេត្តកណ្តាល​។ ​សមត្ថកិច្ច​ អះអាងថា​