• Cambodia Peace Channel
#ព័ត៌មានជាតិ

អាជ្ញាធរ​អប្សរា​ សម្រេច​បង្វែរ​ទិស​ចរាចរ​មុខ​ប្រាសាទ​អង្គរវត្ត​

សៀមរាប៖​អាជ្ញាធរ​អប្សរា​ ជូនដំណឹង​ទៅ​សាធារណជន​អំពី​ការ​បង្វែរ​ទិស​ចរាចរនៅមុខ​ប្រាសាទអង្គរវត្ត ដើម្បី​សម្រួល​ចរាចរ​ រក្សា​សណ្តាប់ធ្នាប់និង​របៀបរាបរយ ក្នុង​ទិវា​មច្ឆា​ជាតិ​០១​ ខែកក្កដា​ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​សេចក្តីជូនដំណឹង​ ​បញ្ជាក់ថា គ្រប់​ក្រសួង​អាជ្ញាធរ​ដែនដី ស្ថាប័ន​ជាតិ​ ​អន្តរជាតិ សមាគម​ ​ទីភ្នាក់ងារ​ទេសចរណ៍ មគ្គុទេសក៍​ទេសចរណ៍​
#ព័ត៌មានជាតិ

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​ ត្រូវ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ អនុម័ត​ទាំង​ស្រុង

ភ្នំពេញ​៖នៅ​ថ្ងៃទី​២៦​ ខែ​មិថុនា​ នេះ​ ក្រុមប្រឹក្សាធម្មនុញ្ញ អនុម័តទាំងស្រុងទៅលើសេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមានៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពលោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ សេចក្តី​ប្រកាស​ព័ត៌មាន​ បង្ហាញ​ថា បន្ទាប់ពីប្រជុំពិនិត្យគ្រប់ជ្រុងជ្រោយ មើលឃើញថា ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ត្រឹមត្រូវស្របនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា​ ៕
#ព័ត៌មានជាតិ

ទំនាស់​ដីធ្លី​អូស​បន្លាយ​ពេល​រាប់​ឆ្នាំ​ ,​ ម្ចាស់​ដី​ស្រប​ច្បាប់​៦នាក់​ ស្នើ​រដ្ឋបាល​ខេត្ត​កណ្ដាល​ ពន្លឿន​នីតិវិធី​ដោះស្រាយ​

កណ្ដាល​៖ទំនាស់​ដីធ្លី​មួយ​បាន​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​ម្ចាស់​ដី​ស្រប​ច្បាប់​៦នាក់​ ទទូច​សុំ​ឱ្យ​រដ្ឋបាល​ខេត្ត​កណ្ដាល​ មេត្តា​ពន្លឿន​នីតិវិធី​ឱ្យ​បាន​ឆាប់​រហ័ស​ផង​ កុំ​ផ្អឹប​បណ្ដឹង​ចោល​គ្មាន​ចម្លើយ​បែបនេះ​ ។ ស្កាត់​ជួប​អ្នក​សារព័ត៌មាន​ នៅ​ថ្ងៃទី​២៦​ ខែ​មិថុនា​ នេះ​ ម្ចាស់​ដី​ស្រប​ច្បាប់​ទាំង​៦នាក់​ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ​ បាន​បង្ហាញ​ឯកសារ​ជា​ច្រើន​ ដើម្បី​ពាំនាំ​ខ្លឹមសារ​ទាំង​នេះ​ជូន​រដ្ឋបាល​ខេត្ត​កណ្ដាល​ ឱ្យ​បាន​ជ្រាប​ ។ ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០១៧​ ជម្រាប​ជូន​លោក​បណ្ឌិត​ ម៉ៅ​
#ព័ត៌មានជាតិ

ពលរដ្ឋ​ខណ្ឌ​ដង្កោ​ទទួល​អំណោយ​កាកបាទក្រហម​កម្ពុជា​ ,​ អភិបាលខណ្ឌ​ នុត​ ពុធ​ដារ៉ា​ ប្រាប់​ពលរដ្ឋ​ឱ្យ​ទៅ​បោះឆ្នោត​

ភ្នំពេញ​៖លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នេះ​នាំ យកអំណោយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ ក្នុងសង្កាត់ព្រៃស។ អំណោយដែលចែកជូននេះ​ គឺ​ ក្នុងមួយគ្រួសារទទួលបាន
#ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និយាយថា គ្រឿងញៀនធំៗ​ ឆ្លងកាត់ចូលមកកម្ពុជាតាមរយៈក្រុមឧក្រិដ្ឋជនបរទេស

ភ្នំពេញ ៖ លោក​ឧបនាយក​រដ្ឋមន្ត្រី​ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងថា​ គ្រឿងញៀនធំៗ​ ឆ្លងកាត់ចូលមកកម្ពុជាតាមរយៈក្រុមឧក្រិដ្ឋជន​បរទេស លោក​ឧបនាយក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ នៅក្នុងទិវាអន្តរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន នា​ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅកោះពេជ្រ ។ លោកថា កម្ពុជាបានធ្វើការដុតបំផ្លាញគ្រឿងញៀនជាង ៦៤គីឡូក្រាម ដែលរឹបអូសបាន
#ព័ត៌មានជាតិ

ក្រសួងអប់រំ ៖​ អនុញ្ញាត​ឱ្យ​មាន​ការ​ឈប់​សម្រាក​៣ថ្ងៃ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​​ការ​ចូលរួម​បោះឆ្នោត

ភ្នំពេញ​ ៖​ នៅ​ថ្ងៃទី​២៦​ ខែ​មិថុនា​ នេះ​ ក្រសួងអប់រំ យុវជន និងកីឡា ចេញ​ប្រកាសអនុញ្ញាត​ឱ្យ​​និស្សិត ឈប់​សម្រាកចំនួន​៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដល់​និស្សិត​ក្នុង​​ការ​ចូលរួម​បោះឆ្នោត ​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​