• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #ព័ត៌មានអន្តរជាតិ

CPC-កម្ពុជា-ចិន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ភូមិខ្មែរនិងលេចវត្តមាននៅប្រទេសជប៉ុន ក្នុងគោលបំណងដើម្បីបង្ហាញពីហាងម្ហូប និងការដាំដំណាំរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ បានអនុញ្ញាតឱ្យគណៈប្រតិភូរបស់ជប៉ុនមួយក្រុមដឹកនាំដោយលោក តាកិស៊ិ អុខាមិ នាយកគ្រប់គ្រងក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) ចូលជួបសំដែងការគួរសមដើម្បីរាយការណ៍ពីវឌ្ឍនភាពនៃដំណើរការរៀបចំភូមិខ្មែរនៅប្រទេសជប៉ុន នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ ។ ក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួង គណៈប្រតិភូនៃក្រុមហ៊ុនកុជីម៉ា
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា តំបន់វាលទំនាប និងមានសីតុណ្ហភាពអតិបរមា៣៧°C ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី

ភ្នំពេញ៖សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤៖១. តំបន់វាលទំនាប ៖-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖-សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតីមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ចាប់ខ្លួនប្រុសស្រី២នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធ ករណីជួញដូរចែកចាយគ្រឿងញៀន ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់ករណីជួញដូរចែកចាយគ្រឿងញៀនត្រូវបាដកហូតទម្ងន់៦.៧៧៧,១១ក្រាមស្មើជាង៦គីឡូក្រាមត្រូវបានបញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។ ជនសង្ស័យប្រុស.ស្រី ដែលត្រូវឃាត់ខ្លួន២នាក់មាន១.ឈ្មោះ ហេង សុគុណ ហៅប៉ាវ ភេទប្រុសអាយុ៤៥ឆ្នាំរស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ២.ឈ្មោះ ចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២៤ឆ្នាំរស់នៅភូមិអូរឫស្សីលើ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-សាច់មាន់និងគ្រឿងក្នុងមាន់ខូចគុណភាពជាង៧តោន ត្រូវក្រុមមន្ត្រីជំនាញបង្រាបបាន និងដុតកម្ទេច​ចោលភ្លាមៗ

បន្ទាយមានជ័យ ៖ មន្ត្រីគយនិងរដ្ឋាករតំបន់៥សហការជាមួយមន្ត្រីផលិតកម្មនិងបសុព្យាបាលខេត្តឃាត់រថយន្ត២គ្រឿងដឹកសាច់មាន់និងគ្រឿងក្នុងមាន់ជាង៧តោន ត្រូវបានដុតកម្ទេច​ចោលនៅជាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤  ។ មន្ត្រីគយនិងរដ្ឋាករការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើត់ពន្ធតំបន់៥បានប្រាប់ថា កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នៅក្បែរព្រំដែនច្រករបៀងខុសច្បាប់ក្នុងភូមិសាស្គ្រស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ មន្ត្រីគយនិងរដ្ឋាករតំបន់៥សហការជាមួយមន្ត្រីផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវឃាត់រថយន្តដឹកអ្នកដំណើរ២គ្រឿងបានធ្វើការឆែកឆេររកឃើញសាច់មាន់ គ្រឿងក្នុងមាន់ដែលលួចដាក់បង្កប់គ្មានច្បាប់និងដឹកគ្មានលក្ខណៈបច្ចេកទេសនិងខូចគុណភាពមានទម្ងន់៧,២០០គីឡូក្រាម។ ក្រោយឃាត់រថយន្ត២គ្រឿងប្រភេទតួរីស១គ្រឿងពាក់ផ្លាក់លេខភ្នំពេញ2R.8419និង១គ្រឿងទៀតប្រភេទតួរីសដូចគ្នាដែលពាក់ផ្លាក់លេខ កំពត​2A.1040 ដែលដឹកសាច់មានគ្រឿងក្នុងមានគ្មានច្បាប់អនុញ្ញតនិងដឹកគ្មានលក្ខណៈបច្ឆេកទេសបណ្តាលខូចគុណភាពត្រូវបានអនុវត្តន៍តាមនីតិវិធីបន្តហើយសាច់មាន់និងគ្រឿងក្នុងមាន់ជាង៧តោនត្រូវបានយកទៅដុត​កម្ទេច​ចោលនៅជាយក្រុងសិរីសោភ័ណ។ ជាមួយគ្នានេះ
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-​ករណីផ្ទុះគ្រាប់បេ៤១ សំណល់ពីសង្គ្រាមបានឆក់យកជិវិត ជនជាតិព្នងចំនួន៤នាក់ ក្នុងក្រុងសែនមនោរម្យ

មណ្ឌលគិរី៖ យ៉ាង​ហោចណាស់ មានមនុស្សប្រុសស្រីចំនួន៤នាក់ ជាជនជាតិព្នង បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង​ពីរនាក់ ទៀតបានរងរបួស ហេតុការណ៍ផ្ទុះគ្រាប់បេ៤១ សំណល់ពីសង្គ្រាម នៅចំណុចភ្នំអន្ទង់ ក្នុង​ភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ជនរងគ្រោះដែលស្លាប់ ទី១ ឈ្មោះ ជើម ក្លឹប