• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-រដ្ឋបាលស្រុកឱរ៉ាល់បដិសេធទាំងស្រុងពាក់ព័ន្ធជាមួយ និងការចែកដីស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជូនប្រជាពលរដ្ឋក្រីក្រ

កំពង់ស្ពឺ៖យោង តាមការ Live វីឌីអូរបស់ផេក KH PLUS NEWS ដោយមានឈ្មោះ ពូ ហ៊ន និងឈ្មោះ ជួន គន្ធា បានធ្វើការចែកដី ជូនប្រជាពលរដ្ឋក្រីក្រ ដីស្ថិតនៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor និងរៀបចំឡើងនៅខាងជើងប្រាសាទបាយ័ន នៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ

ភ្នំពេញ៖ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាមានសេចក្ដីសោមនស្សរីករាយ សូមជម្រាបជូនសមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជននិងភាគីពាក់ព័ន្ធជ្រាបថា ដើម្បីបន្តជំរុញការអនុវត្ត “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤- ។ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប រៀបចំ “ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក

ភ្នំពេញ៖តបតាមការអញ្ជើញរបស់លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP) សម្តេចមហាបវរធីបតី
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ស្មៅសមុទ្រនៅតំបន់កោះអាចន៍សេះ បានបង្កើតជាប្រព័ន្ធអេកូឡូស៊ីសម្រាប់សត្វគ្រប់ប្រភេទ ជាពិសេសសត្វជ្រូកទឹកដែលចាប់ផ្ដើមលេចមុខឡើងវិញនៅតំបន់នេះ

ភ្នំពេញ៖ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អមដំណើរដោយឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹកនាំថ្នាក់ដឹកនាំនៃវិស័យជលផល ទៅកាន់កោះអាចន៍សេះ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤។ បេសកកម្មនេះ ធ្វើឡើងដើម្បីត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្រ របស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា MCC សហការជាមួយរដ្ឋបាលជលផល
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យមន្រ្តីសិក្សារៀបចំតំបន់ធម្មជាតិនៅក្នុងឧទ្យានជាតិ«គីរីរម្យ» ឱ្យក្លាយជារបៀងទេចរណ៍លំហែបៃតង ដើម្បីទាកទាញភ្ញៀវទេសចរណ៍មកទស្សនា

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានកោតសរសើរលើស្នាដៃសិល្បៈលើផ្ទាំងថ្ម ដែលមានរៀបរាប់រឿងទេវកថា និងប្រវត្តិសាស្រ្តដូនតារបស់ខ្មែរ លើភ្នំទេវៈ ដែលមានទីតាំងស្ថិតនៅវត្តព្រះពោធិសត្វ នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងបានគំទ្រឱ្យរៀបចំឱ្យក្លាយជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិមួយ នៅក្នុងតំបន់ការពារធម្មជាតិ ដែលគិតគូរដល់បរិស្ថាននិងធនធានធម្មជាតិ។ កន្លងមកតំបន់ភ្នំទេវៈនៃវត្តព្រះពោធិសត្វ មានការដាប់ឆ្លាក់ជារូបចម្លាក់បែបសិល្បៈ វប្បធម៌ និងប្រវត្តិសាស្រ្ត ដ៏ល្អវិចិត្រជាប់នឹងផ្ទាំងថ្ម ដែលជាទីសម្រាប់សក្ការបូជា និងទស្សនាកម្សាន្ត
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា តំបន់វាលទំនាប និងមានសីតុណ្ហភាពអតិបរមា៣៧°C ព្រមទាំងខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី

ភ្នំពេញ៖សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤៖១. តំបន់វាលទំនាប ៖-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖-សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។