• Cambodia Peace Channel
#ព័ត៌មានប្លែកៗ​

Breaking News : ឈឺចាប់​ ! ពួកជនជាតិជ្វីហ្វ ពូជអំបូរអ៊ីស្រាអែលចាប់ផ្តើមសម្រុកមករស់នៅលើទឹកដីឈ្លានពានប៉ាឡេស្ទីន

ប៉ាឡេស្ទីន​៖សារព័ត៌មាន Quds បានរាយការណ៍នៅថ្ងៃសុក្រនេះថា​ ជនជាតិជ្វីហ្វអ៊ីស្រាអែលចំនួន២៣៩នាក់មកពីអាមេរិកខាងជើងបានមកដល់ប្រទេសអ៊ីស្រាអែលដោយមានបំណងរស់នៅ និងតាំងទីលំនៅខុសច្បាប់នៅតំបន់ West Bank និងក្រុង Jerusalem ភាគខាងកើតដែលបានឈ្លានពានពី​ប៉ាឡេស្ទីន​ ។ គេហទំព័រព័ត៌មាននោះបាននិយាយថាស្ថានីយទូរទស្សន៍អ៊ីស្រាអែលចំនួន៧ បានរាយការណ៍ថាអ្នកតាំងលំនៅជនជាតិជ្វីហ្វបានមកតាមជើងយន្តហោះឯកជនពិសេសដោយមានចំនួន៣០គ្រួសារ ។ ២៧នាក់នៃពួកគេធ្វើការក្នុងវិជ្ជាជីវៈខាងវេជ្ជសាស្ត្រ, ១១នាក់គឺជាគ្រូពេទ្យ , ២នាក់ជាគិលានុបដ្ឋាយិកា និងពេទ្យវិកលចរិត៥នាក់។ អ្នកតាំងទីលំនៅថ្មីជនជាតិជ្វីហ្វចំនួន២ពាន់នាក់ក៏បានមកដល់ពីសហរដ្ឋអាមេរិក
#ព័ត៌មានប្លែកៗ​

មូស្លីមស្រលាញ់មូស្លីម​ ! ក្រុមធម្មយាត្រាហាជ្ជ ទទួល​បានយកចិត្តទុកដាក់ខ្ពស់ពីកងសន្តិសុខរបស់ព្រះមហាក្សត្រសាល់ម៉ានប្រចាំនៅទីក្រុងម៉ាកាស

អារ៉ាប៊ីសាអូឌីត ៖ នេះគឺជាសកម្មភាពដ៏ប្រពៃបំផុតនៃកងសន្តិសុខរបស់ព្រះមហាក្សត្រសាល់ម៉ានប្រចាំនៅទីក្រុងម៉ាកាស ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងអំឡុង​បំពេញកាតព្វកិច្ចរបស់ខ្លួនថែរក្សាការពារគ្រប់អ្នកដែល​មកធ្វើធម្មយាត្រាដែលទន់ខ្សោយចាស់ជរាផ្សេងៗ ។ កងសន្តិសុខរបស់មហាក្សត្រ ទទួលបានការកោតសរសើរជុំវិញពិភពលោកនូវទង្វើមនុស្សធម៌ល្អ​ឥត​ខ្ចោះ​ក្នុងសកម្មភាព ការងាររបស់ខ្លួន ដែល​ពោរ​ពេញទៅដោយក្តីមេត្តា និងសីលធម៌ខ្ពង់ខ្ពស់គ្រប់ភ្ញៀវទាំងអស់ ដែលមកធ្វើធម្មយាត្រាជារៀងរាល់ឆ្នាំ ។ គេតែងតែឃើញរូបភាពដ៏ល្អបែបនេះពីសំណាក់កងសន្តិសុខនៅម៉ាស្ជិតអាល់ហារ៉ម និងគ្រប់កន្លែង​សំខាន់ៗ​ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មិនខុសពីឆ្នាំនេះឡើយ ។ រូបភាពខាងលើត្រូវបានប្រមាញ់​ដោយភ្ញៀវធម្មយាត្រា រួចបញ្ជូនមកការិយាល័យ Al
#ព័ត៌មានប្លែកៗ​

បែកធ្លាយ​ ! ក្រុម​អាចារ្យ​រ៉ូម៉ាំង​កាតូលិក​សហរដ្ឋអាមេរិក​ បំពាន​ផ្លូវ​ភេទ​កុមារ​រាប់ពាន់​នាក់​

សហរដ្ឋអាមេរិក​៖​មានការ​បែកធ្លាយរឿងក្រុមអាចារ្យ​រ៉ម៉ាំង​កាតូលិកនៅរដ្ឋ Pennsylvania​សហរដ្ឋអាមេរិក បានបំពានផ្លូវភេទកុមាររាប់ពាន់នាក់ក្នុងរយៈពេល៧០ឆ្នាំមកហើយ។ របាយការណ៍៨៨៤ទំព័របានធ្វើឡើងជាសាធារណៈដោយអគ្គមេធាវីរដ្ឋ Pennsylvania លោក Josh Shapiro បន្ទាប់ពីការស៊ើបអង្កេតរយៈពេលពីរឆ្នាំបាន​បង្ហាញរូបភាពក្រាហ្វិកនៃកុមារដែលត្រូវបានគេតុបតែងខ្លួនប្រាណ និងរំលោភបំពានផ្លូវភេទដោយបុព្វជិតកាតូលិក ។ នេះបើយោងតាមការចុះផ្សាររបស់សារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៥ ខែសីហា​ នេះ ។ ភាគច្រើននៃឯកសារនេះផ្អែកលើឯកសារពី​ប័ណ្ណ​សារ​ស្ថានសម្ងាត់ដែលរក្សាទុកដោយភូមិភាគមួយ រួមទាំងការសរសេរដោយដៃផ្ទាល់របស់ពួកអាចារ្យនោះ ។ លោក Shapiro
#ព័ត៌មានប្លែកៗ​

បាក់​ស្ពាន​នៅ​អ៊ីតាលី​ អ្នក​ស្លាប់​កើន​ដល់​៣៥នាក់​

ពិភពលោក​៖ករណី​បាក់​ស្ពាន​នៅ​អ៊ីតាលី​ អ្នក​ស្លាប់​កើន​ដល់​៣៥នាក់និង​របួស​ជា​ច្រើន​នាក់​​​ ។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Russian Today ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៥​ ខែ​សីហា​ នេះ​ ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអ៊ីតាលី បានហៅគ្រោះថ្នាក់​នេះថាជាសោកនាដកម្មមួយ។ ហេតុការណ៍បាក់ស្ពាននេះ បានកើតឡើង នៅម៉ោង១១៖៣០នាទី កាលពីព្រឹកថ្ងៃអង្គារ (ម៉ោងនៅក្នុងតំបន់) និងចំពេលភ្លៀងកំពុងធ្លាក់ខ្លាំង។ សារព័ត៌មាន ANSA