• Cambodia Peace Channel
#ព័ត៌មានប្លែកៗ​

ពិភពលោកអាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសាជាថ្មី

ពិភពលោក៖​ស្ថានភាពសេដ្ឋកិច្ចពិភពលោកហាក់មាន​ភាពប្រែប្រួល ,​ អ្នកជំនាញហិរញ្ញវត្ថុព្រមានពីការកើតមានវិបត្តិសេដ្ឋកិច្ចពិភពលោកសាជាថ្មី ។ យោងតាមការចុះផ្សាយ​របស់សារព័ត៌ចិន​ស៊ីនហួរនៅថ្ងៃទី១៤ ខែសីហា នេះ​ បាន​ឱ្យ​ដឹងថា ប្រាក់ប៉េសូអាហ្សង់ទីន ប្រាក់ប៉េសូម៉ិចស៊ី កូប្រាក់លីរ៉ាទួរគី និងប្រាក់រូពីឥណ្ឌា សុទ្ធតែបានធ្លាក់ចុះទាបបំផុតធៀប​នឹងប្រាក់ដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍​ឥណទានធនាគារកណ្តាល​នៃប្រទេសអាហ្សង់ទីន ៕
#ព័ត៌មានប្លែកៗ​

BREAKING NEWS ! រញ្ជួយដីកម្រិត៥រិចទ័រនៅខេត្តយូណានប្រទេសចិន បណ្តាល​ឱ្យ​ពលរដ្ឋរងគ្រោះជិត៧ម៉ឺន​នាក់

ចិន៖​អាជ្ញាធរមូលដ្ឋាន​ឱ្យ​ដឹងថា មនុស្សសរុប២៤នាក់បានរងរបួសនិងប៉ះពាល់ដល់ពលរដ្ឋ៧​ម៉ឺន​នាក់ផ្សេងទៀត ដោយការរញ្ជួយដីនៅទីក្រុងនៅវេលា​ម៉ោង១៖៤៤នាទីព្រឹក ឈានចូលថ្ងៃអង្គារ៍នេះ ។​ នេះបើយោងតាមសារព័ត៌មានចិនស៊ីនហួរចុះ​ចេញ​ផ្សាយ​ នៅ​រសៀល​ថ្ងៃ​ទី​១៤​ ខែ​សីហា​ នេះ។ គេបានជម្លៀសអ្នកស្រុកជាង៣​ម៉ឺន​នាក់ ទៅកន្លែងដែលមានសុវត្ថិភាពខណៈហេតុការណ៍នេះ បណ្តាលឱ្យមានការខូចខាតផ្ទះសម្បែងជាង៨​ពាន់​ខ្នងនៅក្នុងតំបន់ផងដែរ ៕
#ព័ត៌មានប្លែកៗ​

ប្រទេសឥស្លាមដែលជាមហាអំណាចនុយក្លេអ៊ែរ ប៉ាគីស្ថាន ប្រារព្ធខួបឯករាជ្យជាតិទី៧១

ប៉ាគីស្ថាន៖​នៅថ្ងៃ​ទី​១៤​ ខែ​សីហា​ នេះ​ ប្រទេសឥស្លាមមហាអំណាចនុយក្លេអ៊ែរ​ ប្រារព្ធខួបឯករាជ្យជាតិទី៧១ ជាមួយនឹងការបង្ហាញក្បួនយោធា សព្វាវុធ ក្បួនមហាជន សិល្បៈគ្រប់ប្រភេទ ជានិមិត្តរូបនៃភាពក្លាហាន ស្នេហាជាតិ និងការផ្លាស់ប្តូរអំណាចប្រជាធិបតេយ្យជាប់ៗគ្នាជាលើកទី២ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួន ។ នេះបើយោងតាមកាសែតអារ៉ាប់បានចុះផ្សាយនៅថ្ងៃទី១៤ ខែសីហា នេះ​ ៕
#ព័ត៌មានប្លែកៗ​

បាញ់គ្នានៅអាហ្វហ្គានីស្ថាន រដ្ឋមន្ត្រីការបរទេសអាមេរិកហៅ​ទូរស័ព្ទ​ទៅរាជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​

អារ៉ាប៊ីសាអ៊ូឌីត​៖ជម្លោះប្រដាប់អាវុធបានកើតមានឡើងនៅអាហ្វហ្គានីស្ថានដែលបានស្លាប់មនុស្សនិងរបួសរាប់រយនាក់​ ,​ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានទូរស័ព្ទទៅព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman កាលពីថ្ងៃចន្ទដើម្បីពិភាក្សាពីស្ថានភាពដែលកំពុងបន្តកើតឡើងក្នុងប្រទេសស៊ីរីអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងយេមែន។ នេះបើយោងតាមសារព័ត៌មានអារ៉ាប់ចុះផ្សាយនៅថ្ងៃទី១៤ ខែសីហា នេះ ។ កិច្ចពិភាក្សានេះ លោក​ Pompeo
#ព័ត៌មានប្លែកៗ​

អារ៉ាប៊ីសាអូឌីត ចាប់ផ្តើមរឹតបន្តឹងចំពោះអ្នកមកបំពេញកាតព្វកិច្ចហាជ្ជីមិនមានការអនុញ្ញាត

JEDDAH ៖ ដោយសារតែមានជនខ្លះមកធ្វើធម្មយាត្រា Hajj ដោយគ្មានការអនុញ្ញាតឬចុះបញ្ជីដែលជាហេតុនាំ​ឱ្យ​មានចង្អៀតទីតាំង និងបញ្ហាផ្សេងៗ​មួយចំនួន រដ្ឋាភិបាលប្រទេសនេះ រឹតបន្តឹងខ្លាំងចំពោះដំណើរចូលធ្វើធម្មយាត្រា ដើម្បីធានាសុវត្ងិភាព និង ឱកាសដល់ជនមូស្លីមមកពីបរទេស និងក្នុងស្រុកដែល​មានឈ្មោះក្នុងបញ្ជីជាដើម ។​ នេះបើយោងតាម Al Arabiya ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែ​សីហា​ នេះ​ ។
#ព័ត៌មានប្លែកៗ​

ថ្ងៃបោះឆ្នោតនៅប្រទេស​ម៉ាលី ឃាតករសម្លាប់ប្រធានការិយាល័យបោះឆ្នោតម្នាក់ជាការ​បង្កចលាចល

ម៉ាលី ៖ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ​ម្សិលមិញ នៅចំពេលដែលលោកប្រធានាធិបតីប្រទេសនេះ លោក Ibrahim Boubacar Keita និងមេដឹកនាំគណបក្សប្រឆាំង លោក ស៊ូម៉ាឡាស៊ីស បានចេញទៅបោះឆ្នោត ហើយក៏ស្រាប់តែមានករណីឃាតកម្មកើតឡើង ខណៈគេសន្មត់ថា ជាអំពើគំរាមកំហែងមួយ ។ ប៉ុន្តែបែរជាគេមិនអាចឃាត់ខ្លួនឃាតករបានទៅវិញ ។ ក្រោយពេលសម្លាប់ភ្លាម ស្ថានីយ​បោះឆ្នោតចំនួនជាង