• Cambodia Peace Channel
#ព័ត៌មានប្លែកៗ​

អ្នកជំងឺមហារីកក្នុងមន្ទីពេទ្យប៉ាឡេស្ទីន ប្រឈមនឹងសេចក្តីស្លាប់យ៉ាងឆាប់រហ័ស​ បន្ទាប់ពីអ៊ីស្រាអែល​ហាមឃាត់ការនាំចូលឱសថព្យាបាល

ប៉ាឡេស្ទីន ៖ អ្នកជំងឺមហារីកប៉ាឡេស្ទីនក្នុងមន្ទីរពេទ្យ Al-Rantisi នៅក្នុងទីក្រុងហ្គាហ្សា កំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ខណៈពេលដែលមន្ទីរពេទ្យនេះបានប្រកាសថា អស់ឱសថក្នុងស្តុក សម្រាប់ព្យាបាលជំងឺមហារីកហើយ ដោយសារមានការហាមឃាត់ពីកងកម្លាំងកាន់កាប់អ៊ីស្រាអែលមិន​ឱ្យ​នាំចូល ។ នេះបើយោងតាម Al Arabiya ចុះផ្សាយនៅថ្ងៃទី​ ១៣ ខែសីហា នេះ​ ៕
#ព័ត៌មានប្លែកៗ​

វីវរ​ហើយ​ ! អ៊ីស្រាអែលរងការគំរាម​ពីក្រុមហាម៉ាស់ ដោយវាយបកវិញ ក្រោយពីអ៊ីស្រាអែលប្រកាសពីការចង់ធ្វើឃាតប្រមុខដឹកនាំចលនា របស់ពួកគេ

អ៊ីស្រាអែល ៖ ក្រុមចលនាតស៊ូប៉ាឡេស្ទីន “ហាម៉ាស់” បានចេញមុខព្រមានអ៊ីស្រាអែលដោយឆ្លើតបដោយយោធាពិសេស បន្ទាប់ពីការគំរាមកំហែងរបស់អ៊ីស្រាអែលចំពោះការធ្វើឃាតថ្នាក់ដឹកនាំរបស់ខ្លួន ។ ក្រុមហាម៉ាស់បានព្រមានយ៉ាងធ្ងន់ធ្ងរដល់ប្រមុខដឹកនាំរបស់អ៊ីស្រាអែល​ នៅ​ថ្ងៃ​ចន្ទ​ទី​១៣​ ខែ​សីហា​ នេះ​ដោយសង្កត់ធ្ងន់ថា បើសិនជាមានទង្វើល្ងង់ខ្លៅណាមួយធ្វើឡើងដោយអ៊ីស្រាអែលមកលើពួកយើង នោះនឹងត្រូវបានឆ្លើយតបជាមួយកម្លាំងដែលមិនធ្លាប់មានពីមុនមករបស់ចលនាតស៊ូប៉ាឡេស្ទីន ។​ នេះបើយោងតាមសារព័ត៌មានមជ្ឈិមបូព៌ា​ចុះផ្សាយនៅព្រឹកថ្ងៃទី១៣ ខែសីហា នេះ ៕
#ព័ត៌មានប្លែកៗ​

ជំនួយសង្គ្រោះមនុស្សធម៌របស់ស្តេចសាល់ម៉ានចំនួន ២០៨,១១៧តោនជា​សម្ភារៈ​បរិក្ខារ​បានបញ្ជូនទៅខេត្ត Aden ប្រទេសយេម៉ែន

ជូដាស់៖ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីតបាន​រាយការណ៍ថា​ រថយន្ដសង្គ្រោះបន្ទាន់ចំនួន១៣គ្រឿងដែលផ្ទុក​សម្ភារៈ​បរិក្ខារ​ចំនួន២០៨,១១៧តោនត្រូវបានបញ្ជូន​ទៅខេត្ត Aden ប្រទេសយេម៉ែនដើម្បីផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងស្រុក ។ នេះយោងតាមការសែត Al Arabiya ចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា នេះ​ ។ មជ្ឈមណ្ឌលផ្តល់ជំនួយសង្គ្រោះនិងជំនួយមនុស្សធម៌ស្តេច សាល់ម៉ាន បាននិយាយថា​ នេះគឺជាកិច្ចខិតខំប្រឹងប្រែងដំណាក់កាលទីមួយ ហើយកម្មវិធីជំនួយនេះនឹងត្រូវផ្តល់ជូនបន្តបន្ទាប់៥ដំណាក់កាលទៀត ដែលមានតម្លៃសរុបចំនួន២១លានដុល្លារ។ គម្រោងដែលត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍​ដល់អ្នកជំងឺចំនួន៤,២៥៤នាក់ដែលកំពុងមានតម្រូវការចាំបាច់នៅប្រទេសយេម៉ែន ហើយវាគឺជាការផ្តួចផ្តើមមួយក្នុងចំណោមការផ្តួចផ្តើមជាច្រើន​របស់យេម៉ែនដោយអង្គការ
#ព័ត៌មានប្លែកៗ​

អាមេរិក​កំពុង​ចិញ្ចឹម​ ISIS ដើម្បីទុកគំរាមនិងគ្រប់គ្រង​រដ្ឋាភិបាលអ៊ីរ៉ាក់និងប្រទេសក្បែរខាង

បាដាដ៖​លោក Ahmad al Sharifi ជាអ្នកជំនាញ​អ៊ីរ៉ាក់លើបញ្ហាយុទ្ធសាស្ត្រ បាន​និយាយ​បែបនេះ បន្ទាប់ពីសមាជិក​ក្រុមប្រឹក្សា​ខេត្ត Al-Anbar ដែលធ្លាប់ស្ថិត​នៅក្រោមការគ្រប់គ្រង​របស់ក្រុម ISIS លោក Farhan Muhammad al Dulaimi បានថ្លែងថា ក្រុម ISIS នៅតែបន្តមាន​វត្តមានជាសម្ងាត់​ នៅតាមតំបន់​ដាច់ស្រយាល​នៃព្រំដែនរវាងស៊ីរី
#ព័ត៌មានប្លែកៗ​

អស់​អំណាច​ ជាប់​ទោស​ពុករលួយ​

ម៉ាឡេស៊ី​៖លោក​ ណាជីប​ រ៉ាហ្សាក់​ អតីត​នាយករដ្ឋ​មន្ត្រីម៉ាឡេស៊ី​ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ពេល​លោក​កំពុង​កាន់​អំណាច​ក្តោបក្តាប់​ប្រទេស​មួយ​នេះ​ ។ នេះ​បើ​តាម​សារព័ត៌មាន Channel News Asia ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​០៣​ ខែ​កក្កដា​ នេះ​ ៕