• Cambodia Peace Channel
#ព័ត៌មានប្លែកៗ​

វីដេអូ​ ៖​ រក​ឃើញ​មនុស្ស​ទាំង​១៣​នាក់​នៅ​ថៃ​ហើយ​

  ថៃ៖យោងតាមសារព័ត៌មានរបស់ថៃ ដែលទើបទទួល​បានមុននេះបន្តិចបានឲ្យដឹងថា មនុស្ស១៣នាក់ ដែលបាត់ខ្លួននៅរូងភ្នំ នៅពេលនេះបានរកឃើញហើយកំពុងសង្រ្គោះជីវិត​ ៕
#ព័ត៌មានប្លែកៗ​

ឈាន​ចូល​ថ្ងៃ​ទី​៩ហើយ​ ! ទាហានជើងទឹក​ថៃ​បន្ត​មុជទឹក​ទៅមុខ​រក​មនុស្ស​ទាំង​១៣នាក់​

ថៃ៖​ពួកអ្នកមុជទឹកទៅពីកងទ័ពជើងទឹកថៃបានចូលកាន់តែកៀនចំណុចសំខាន់មួយនៅក្នុងល្អាងភ្នំដែលមានទឹកជន់លិច កន្លែងដែលក្មេង១២នាក់និងគ្រូបាល់ទាត់របស់ពួកគេបាននិងកំពុងបាត់ខ្លួនដល់ថ្ងៃទី៩ គិតមកត្រឹមថ្ងៃអាទិត្យ​ទី​០១​ ខែ​កក្កដា នៅពេលអាកាសធាតុចាប់ផ្តើមអំណោយផលដល់ការងារស្វែងរកឡើងវិញ។ ក្មេងជំទង់ អាយុ១១ដល់១៦ឆ្នាំចំនួន១២នាក់និងគ្រូជំនួយរបស់គេអាយុ២៥ឆ្នាំបានបាត់ខ្លួនចាប់តាំងពីពេលដែលពួកគេផ្សងព្រេងចូលក្នុងល្អាងភ្នំថាំលួងនៅថៃខាងជើងនិងត្រូវរាំងខ្ទប់មិន​ឱ្យ​ចេញមកវិញដោយសារភ្លៀងនិងទឹកហូរចូល​ល្អាង។ កាលពីថ្ងៃអាទិត្យមេឃចាប់ផ្តើមស្រឡះនិងដោយមានជំនួយពីម៉ាស៊ីនបូមទឹក ពួកអ្នកមុជទឹកអាចបន្តការមុជទឹកនៅក្នុងល្អាងនាំអោយមានសង្ឃឹមថា​ក្រុ​បាល់ទាត់”ជ្រូកព្រៃ”នេះអាចត្រូវរកឃើញឆាប់ៗ។ ណារ៉ុងសាក់ អូសុតតាន់ក័រណេ អភិបាលខេត្តឈៀងរ៉ៃ បានប្រាប់អ្នកយកព័ត៌មានកាលពីរសៀលថ្ងៃអាទិត្យថា” ថ្ងៃនេះ មេឃស្រឡះ ផ្លូវក៏ស្រួលដើរ។កំរិតទឹកនៅក្នុងល្អាងបានស្រកនិងអ្នកមុជទឹកថៃនិងបរទេសប្រមាណ៦០នាក់ចូលរួមក្នុងការហារជួយសង្រ្គោះនេះ”។ មេបញ្ជាការកងទ័ពជើងទឹកថៃលោកឧត្តមនាវី អាប៉ាខន យូកុងកែវ បាននិយាយថា”ថ្ងៃនេះអ្វីដែលយើងត្រូវធ្វើគឺរួសរាន់ទៅកាន់កូនក្មេងបាត់ខ្លួន។យើងនឹងមិនឈប់ទេរហូតទាល់តែរកឃើញពួកគេ”។
#ព័ត៌មានប្លែកៗ​

បុរសម្នាក់ ព្យាយាមដុតកាក់ពះ ទីដែលសាសនិកឥស្លាមថ្វាយបង្គុំ តែត្រូវបានមូស្លីមឃាត់ទាន់

D3ED9BB8-3FC1-486F-A25E-8040E9FA906D ម៉ាក់កះ ៖ យោងតាមហ្វេសប៊ុក Haramain នៃកងសន្តិសុខការពារម៉ាស្ជិតអាល់ហារ៉ម បានបង្ហោះនូវខ្សែវីដេអូ ដែល​បុរសម្នាក់ ព្យាយាមដុតកាក់ពះដោយប្រេងសាំង ។ ប៉ុន្តែការដុតនេះ មិនបានសម្រេចទេ ដោយសារតែសាសនិកឥស្លាមដែលកំពុងធ្វើធម្មយាត្រា ឃាត់ខ្លួន និង ប្រគល់ឱ្យកងសន្តិសុខទាន់ពេល ។ មិនទាន់ដឹងច្បាស់ការណ៍ពីពេលវេលា កាល​បរិច្ឆេទ​ឡើយ ។
#ព័ត៌មានប្លែកៗ​

អារ៉ាប៊ីសាអ៊ូឌីត​ ទាត់​ចូល​អេហ្ស៊ីប​គ្រាប់​ទី​២​ ធ្វើ​ឱ្យ​ពិធីករ​អត្ថាធិប្បាយ​ World Cup នៃ​ទូរទស្សន៍​អេហ្ស៊ីប គាំង​បេះដូង​ស្លាប់​

អេហ្ស៊ីប​៖​សារព័ត៌មាន MSN​ នៅព្រឹកទី២៧ ខែមិថុនា នេះ​ ផ្សាយ​ថា​ អ្នកអត្ថាធិប្បាយ​បាល់ទាត់ទូរទស្សន៍​អេហ្ស៊ីបម្នាក់ បានស្លាប់ដោយ​សារគាំងបេះដូងតែ​ប៉ុន្មាននាទី​ប៉ុណ្ណោះ បន្ទាប់ពីក្រុម​ជម្រើសជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ទាត់បាល់​បញ្ជូល​គ្រាប់ទី២​ ដើម្បីផ្ដួលអេហ្ស៊ីប​នៅចុងម៉ោង ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភពលោក World Cup ក្នុងពូល A ​កាលពីថ្ងៃចន្ទ​កន្លងទៅ។ លោក អាប់ឌែល រ៉ាហ៊ីម ម៉ូហាម៉េដ