• Cambodia Peace Channel
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-សូមបងប្អូនមេត្តាកុំចែកចាយបន្ត ព័ត៌មានដែលបង្ហោះដោយទំព័រហ្វេសប៊ុក The Cambodia Daily Khmer គឺជាព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នៅរសៀលថ្ងៃអង្គារ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ បានប្រកាសថា ព័ត៌មានដែលបង្ហោះដោយទំព័រហ្វេសប៊ុក The Cambodia Daily Khmer គឺជាព័ត៌មានក្លែងក្លាយ។ ដូច្នេះសូមបងប្អូនមេត្តាកុំចែកចាយបន្ត។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងធ្វើការបកស្រាយបំភ្លឺអំពីករណីនេះ ៕
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឃាត់ខ្លួនជនជាតិចិន៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីដឹកជញ្ជូនស្លាកញ្ចប់ក្លែងក្លាយ

បន្ទាយមានជ័យ៖ជនជាតិចិន៣នាក់ត្រូវ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីករណីដឹកជញ្ជូនស្លាកញ្ចប់ក្លែងក្លាយម៉ាក KOUWEIWANG កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ។ ប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្តឹង របស់ក្រុមហ៊ុន ស៊ាងយី ប៊ីនឡាង ត្រេឌីន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង លុយ ទីហួរ បានធ្វើការចុះបង្រ្កាបករណី ដឹកជញ្ជូន ចែកចាយស្លាកញ្ចប់ម៉ាក
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-ក្រុមក្មេងស្ទាវជាង៣០០នាក់ ត្រូវបាននគរបាលធ្វើការអប់រំ បន្ទាប់ពីនាំគ្នាប្រមូលផ្តុំនៅក្នុងទីក្រុងកោះពេជ្រ

ភ្នំពេញ៖ ក្រុមក្មេងស្ទាវប្រុសស្រីជិត៣០០នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌចំការមន រួមទាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះឃាត់ខ្លួន និងធ្វើការអប់រំ បន្ទាប់ពីពួកគេនាំគ្នាប្រមូលផ្តុំនៅក្នុងកោះពេជ្រ កាលពីវេលាម៉ោង០០និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ទីតាំងខាងលើស្ថិតនៅក្នុងទីក្រុងកោះពេជ្រ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុ គេបានឃើញក្រុមក្មេងស្ទាវប្រុសស្រី សុទ្ធតែជាយុវវ័យ
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានប្លែកៗ​

CPC-មនុស្សជាច្រើនកំពុងប្រើ Telegram ប៉ុន្តែមានមនុស្សមិនច្រើនទេដែលស្គាល់ស្ថាបនិកកម្មវិធីមួយនេះ

ភ្នំពេញ៖បច្ចុប្បន្នបណ្តាញសង្គម Telegram កំពុងក្លាយកម្មវិធីទំនាក់ទំនងដ៏ពេញនិយមជាប់ចំណាត់ថ្នាក់លេខ១១ ដែលមានអ្នកប្រើប្រាស់ប្រមាណជាង ៥០០លាននាក់ជារៀងរាល់ថ្ងៃ ទូទាំងសកលលោក។ លោក Pavel Valerievich Durov ជនជាតិរុស្ស៊ីជាស្ថាបនិកនៃបណ្តាញសង្គមល្បីឈ្មោះមួយនេះ ត្រូវបានសាធារណជន ចាត់ទុកជាមហាសេដ្ឋី មានទ្រព្យសម្បត្ដិសរុបរហូតទៅដល់ ១៧.២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Bloomberg ។ Durov
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានប្លែកៗ​

Facebook ធ្វើការកែសម្រួលកម្មវិធីផេក (Page) និង លុបចោលចំនួន Like

ភ្នំពេញ៖Facebook ផេកគឺជាកម្មវិធីសម្រាប់តារាល្បីៗ អ្នកធ្វើនយោបាយ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនអាចបង្កើតទំព័រហ្វេសប៊ុក ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយនិងអ្នកតាមដាន ឬអតិថិជនរបស់ពួកគេ។ ដូច្នេះដើម្បីធ្វើឱ្យមានការងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្ដូរ រវាងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន និងហ្វេសប៊ុកផេកនោះ ក្រុមហ៊ុនបានធ្វើការកែសម្រួលមុខងារមួយចំនួនដែលមាននៅក្នុងកម្មវិធីផេក កាលពីថ្ងៃពុធម្សិលមិញនេះ។ យោងតាម នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា ការផ្លាស់ប្ដូរនេះមានដូចជាការលុបចោលនូវចំនួន Like ប៉ុន្តែបង្ហាញនូវចំនួនអ្នកតាមដាន (Followers) ជំនួសវិញ
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានប្លែកៗ​ #សេដ្ឋកិច្ចអន្តរជាតិ

Facebook ដកប៊ូតុងគ្រីសពណ៌ខៀវចេញពីផេក Apple ក្រោយមានទំនាស់នឹងគ្នា

ញូវយ៉ក ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនហ្វេសប៊ុកបានចេញសេចក្ដីប្រកាសផ្លូវការមួយរៀបរាប់អំពី iOS ជំនាន់ថ្មីរបស់ Apple ដែលនឹងដាក់ឱ្យអាប់ដេតនាពេលឆាប់ៗនេះថានឹងធ្វើឱ្យ បាត់ចំណូលរបស់ខ្លួនរហូត ៥០% ទៅលើមុខងាររកលុយមួយរបស់ហ្វេសប៊ុក Audience Network។ ហ្វេសប៊ុកលើកឡើងថា iOS 14 ដែលជាប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយ នឹងមានផលប៉ះពាល់ខ្លាំងទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយហេតុថា Apple នឹងបិទលែងឱ្យដឹងពីលេខ ID របស់ iPhone លុះត្រាណាតែអ្នកប្រើអនុញ្ញាតឱ្យយកសិន ដែលធ្វើឱ្យការស្វែងរកមនុស្សដែលត្រូវគោលដៅកាន់តែពិបាកខ្លាំងជាងមុន។