• Cambodia Peace Channel
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានប្លែកៗ​

ហ្វេសប៊ុកបង្ហាញស្លាកសញ្ញាឡូហ្គូថ្មីដល់អ្នកប្រើប្រាស់របស់ខ្លួន

សាន់ហ្វ្រង់ស៊ីស្កូ៖នៅថ្ងៃចន្ទនេះ ក្រុមហ៊ុនហ្វេសប៊ុកបានបង្ហាញរូបសញ្ញាថ្មីដើម្បីតំណាងឱ្យក្រុមហ៊ុន ស៊ីលីខន វ៉លលី ( Silicon Valley) ដែលខុសពីបណ្តាញសង្គមរបស់ខ្លួន។ ការផ្លាស់ប្តូរនេះមានគោលបំណងបង្ហាញស្លាក សញ្ញាឡូហ្គូហ្វេសប៊ុកដែលដំណើរការកម្មវិធី និងសេវាកម្មជាច្រើនរួមមាន ការផ្ញើសារ ការចែករំលែករូបថត ការពិតជាក់ស្តែង និងកំពុងអភិវឌ្ឍសម្រាប់រូបិយប័ណ្ណឌីជីថល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel NewsAsia នៅថ្ងៃទី៥​ ខែតុលានេះ។
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានប្លែកៗ​

អស្ចារ្យណាស់ ! ក្រុមហ៊ុន Google ទិញភាគហ៊ុន ២,១ពាន់លានដុល្លារ ពីក្រុមហ៊ុន Fitbit ដើម្បីនាំយកឧបករណ៍តាមដានសុខភាពទៅបំពាក់លើផលិតផលរបស់ខ្លួន

អាមេរិក៖ក្រុមហ៊ុន Google បានទិញភាគហ៊ុនដែលមានតម្លៃ ២,១ពាន់លានដុល្លារ ពីក្រុមហ៊ុន Fitbit ដើម្បីនាំយកឧបករណ៍តាមដានសុខភាពទៅបំពាក់លើផលិតផលរបស់ខ្លួន ។ នេះបើតាម Tech2 ផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា នេះ ។ លោក James Park សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Fitbit
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានប្លែកៗ​

មិនធម្មតា ! រថយន្ត Tesla ស៊េរីថ្មីអាចដំណើរការរហូតដល់ ៨០០គីឡូម៉ែត្រដោយមិនបាច់ប្រើសាំង

អាមេរិក៖ថ្មីៗនេះគេឃើញ ក្រុមហ៊ុនផលិតរថយន្ត Tesla បង្ហាញរថយន្តថ្មីស្រឡាងរបស់ខ្លួន ហាក់ដូចជាចង់បង្ហាញពីសក្តានុពលដាក់រថយន្តប្រភេទ Off-Road ឬ គេហៅថា Pick Up នោះយ៉ាងចាស់ដៃ ទាំងប្រើប្រាស់សាំង និង ម៉ាស៊ុតជាដើម ។ ជាពិសេសធ្វើឲ្យ Pick Up របស់ Ford
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានប្លែកៗ​

ជនខិលខូចមួយចំនួនបានប្រើប្រាស់ ប្រព័ន្ធរក្សាសិទ្ធិយូធូប (YouTube) ដើម្បីជំរិតទារប្រាក់ពី Youtuber

ភ្នំពេញ៖បណ្តឹងដែលដាក់ដោយក្រុមហ៊ុនយូធូប កាលពីពេលថ្មីៗនេះ បានចោទប្រកាន់អ្នកប្រើប្រាស់ម្នាក់គឺ លោកគ្រីស្តូហ្វឺរ ប្រេឌី (Christopher Brady) មកពីក្រុងអូម៉ាហា រដ្ឋនេប្រាស្កា ថាបានរំលោភបំពានប្រព័ន្ធរាយការណ៍ទាក់ទងនឹង “រំលោភច្បាប់រក្សាសិទ្ធិ” ដើម្បីជំរិតទារប្រាក់ពីអ្នកបង្កើតវីដេអូទៅវិញ។ នាយកដ្ឋានប្រឆាំងបទបច្ចេកវិទ្យា ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា នេះ ថា លោកគ្រីស្តូហ្វឺរ បានដាក់សេចក្តីជូនដំណឹងស្តីពី ការរក្សាសិទ្ធិសហស្សវត្សរ៍ឌីជីថលរាប់សិបច្បាប់
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានប្លែកៗ​

ក្រុងវ៉ាស៊ីនតោនបើកផ្លូវអោយក្រុមហ៊ុនអាមេរិករកស៊ីជាមួយក្រុមហ៊ុន Huawei ឡើងវិញ

វ៉ាស៊ីនតោន៖លោក Wilbur Ross រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអាមេរិកនឹងចេញអាជ្ញា ប័ណ្ណឱ្យក្រុមហ៊ុនអាមេរិកដែលកំពុងស្វែងរកការលក់ទំនិញទៅអោយក្រុមហ៊ុន Huawei របស់ប្រទេសចិន ដែលមិនមានការគំរាមកំហែង ដល់សន្តិសុខជាតិ។ បើតាមភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ការស្វែងរកកិច្ចចរចាពាណិជ្ជកម្មឡើងវិញជាមួយប្រទេសចិនលោកប្រធានាធិបតី Donald Trump បានប្រកាសកាលពីខែមុនថា ក្រុមហ៊ុនអាមេរិកនឹងត្រូវបានអនុញ្ញាតឱ្យលក់ផលិតផលទៅអោយក្រុមហ៊ុន Huawei Technologies Co
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានប្លែកៗ​

ក្រោយបើកភ្លើងខៀវពីលោកត្រាំ Huawei កំពុងរង់ចាំចម្លើយពី Google ដើម្បីបន្តប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android

ប៉េកាំង៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងរង់ចាំការណែនាំពីក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិកថាតើអាចបន្តប្រើប្រព័ន្ធប្រតិបត្តិការ Android របស់ Google នៅលើស្មាតហ្វូនបានដែរឬទេ?។ បើតាមសារព័ត៌មាន Sputnik ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននិយាយដូច្នេះ ក្រោយពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃ សៅរ៍ បាននិយាយថា បើមិន គំរាមកំហែងដល់សន្តិសុខជាតិអាមេរិកទេនោះ