• Cambodia Peace Channel
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-បុរសម្នាក់អះអាងថាបានចាញ់បោកមិត្តភ័ក្ររបស់ខ្លួន ដោយប្រាប់ថាខ្ចីទូរស័ព្ទលេងហ្គេមតែបែជាលួចបាញ់លុយចេញពីគណនីABA អស់ជាង២០លានរៀល

ភ្នំពេញ៖ផ្ទុះការចាប់អារម្មណ៍ ព្រមទាំងការចែករំលែកគ្នាយ៉ាងច្រើននៅលើបណ្ដាញសង្គម ជុំវិញការបង្ហោះរបស់បុរសម្នាក់បានអះអាងថា បានចាញ់បោកមិត្តភ័ក្ររបស់ខ្លួន ពោលគឺដោយប្រាប់ថាខ្ចីទូរស័ព្ទលេងហ្គេមតែបែជាលួចបាញ់លុយចេញពីគណនីABA អស់ជាង២០លានរៀល ។ នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Gime Huy កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហោះសំណេរដោយភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកដែលមានខ្លឹមសារទាំងស្រុងថា ជននេះបានខ្ចីទូរស័ព្ទខ្ញុំយកទៅលេងហ្គេមរួចក៏បានលួចចំណាំលេខកូតABA របស់ខ្ញុំ នឹងបានលួចបាញ់លុយចេញពីកុងABAរបស់ខ្ញុំចំនួន20,525,000 រៀល ចូលកុងABAរបស់វា តើនេះជាអំពើអ្វី?
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-សេចក្តីបំភ្លឺរបស់អាជ្ញាធរជាតិអប្សរា ជុំវិញការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិតអំពីសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប

សៀមរាប៖បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីសកម្មភាពរុះរើសំណង់មិនស្របច្បាប់ របស់ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ដោយបង្ខំ ស្ថិតនៅក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ការផ្សព្វផ្សាយទាំងនេះគឺបានផ្ទុយពីការពិតជាក់ស្តែង បង្កើតឱ្យមានការយល់ច្រឡំពីសាធារណជនមកលើអាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។ ទន្ទឹមនិងនេះអាជ្ញាធរជាតិអប្សរាសូមជម្រាបជូនសាធារណៈជន ឱ្យបានជ្រាបច្បាស់អំពីករណីនេះដូចខាងក្រោម៖១- សំណង់ដែលជាកម្មវត្ថុនៃការរុះរេី គឺជាប្រភេទសំណង់មិនស្របច្បាប់ដែលសាងសង់គ្មានការអនុញ្ញាត កើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ។ ២-
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ តំបន់វាលទំនាប និងមានសីតុណ្ហភាពអប្បបរមាពី២២-២៤°C ព្រមទាំងខ្យល់បក់មកពីទិសឦសាន

ភ្នំពេញ៖ប្រទេសកម្ពុជាទទួលឥទ្ធិពលខ្សោយពីសម្ពាធខ្ពស់នៅលើប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣៖១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖⁃ សីតុណ្ហភាពអប្បបរមាពី១៩-២៣°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ ៖⁃
#បច្ចេកវិទ្យា​ឌីជីថល​ #ប្រវត្តិសាស្រ្ត #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-ក្រុមមន្រ្តីជំនាញ កំពុងធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដើម្បីសិក្សាពីស្ថានភាពឱ្យបានគ្រប់ជ្រុងជ្រោយ មុនឈានទៅដល់ការជួសជុល

សៀមរាប៖ក្រុមការងារបុរាណវិទ្យារបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដើម្បីសិក្សាពីស្ថានភាពគ្រឹះឱ្យបានគ្រប់ជ្រុងជ្រោយ មុនឈានទៅដល់ការជួសជុល ដែលមានកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)។ កំណាយស្រាវជ្រាវនេះមានរយៈពេល៣ខែ ចាប់ផ្ដើមពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ រហូតទៅដល់អំឡុងខែកុម្ភៈឆ្នាំ២០២៤ខាងមុខ។ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ការកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មមានគោលបំណង ទី១
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-កម្ពុជា-ចិន និងរៀបចំព្រឹត្តិការណ៍សម្ដែងសិល្បៈរួមគ្នាសម្រាប់ឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជន ឆ្នាំ២០២៤

ភ្នំពេញ៖នាពេលថ្មីៗកន្លងទៅនេះ នៅទីស្តីការក្រសួង ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំពិភាក្សារវាងក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងក្រសួងទេសចរណ៍ ស្ថានទូតចិន និងក្រុមការងារបច្ចេកទេសដែលអញ្ជើញមកពីប្រទេសចិន ដើម្បីពិគ្រោះពិភាក្សាគ្នា អំពីនីតិវិធីនៃការត្រៀមរៀបចំព្រឹត្តិការណ៍សម្ដែងសិល្បៈរួមគ្នាកម្ពុជា-ចិន សម្រាប់ឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជន ឆ្នាំ២០២៤។ បន្ទាប់ពីការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលទាំងពីរ បានដាក់ចេញនូវយន្តការឆ្នាំផ្លាស់ប្ដូរប្រជាជននិងប្រជាជន សម្រាប់២០២៤ ការជំរុញកំណើនភ្ញៀវទេសចរចិនមកកម្ពុជា និងឆ្នាំទស្សនាអង្គរ
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-សូមបងប្អូនមេត្តាកុំចែកចាយបន្ត ព័ត៌មានដែលបង្ហោះដោយទំព័រហ្វេសប៊ុក The Cambodia Daily Khmer គឺជាព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នៅរសៀលថ្ងៃអង្គារ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ បានប្រកាសថា ព័ត៌មានដែលបង្ហោះដោយទំព័រហ្វេសប៊ុក The Cambodia Daily Khmer គឺជាព័ត៌មានក្លែងក្លាយ។ ដូច្នេះសូមបងប្អូនមេត្តាកុំចែកចាយបន្ត។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងធ្វើការបកស្រាយបំភ្លឺអំពីករណីនេះ ៕