• Cambodia Peace Channel
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-រថយន្តពីរគ្រឿង បុកគ្នាពេញទំហឹងត្រងចំណុចផ្លូវបំបែកជាបួន បណ្ដាលអោយរងហការខូចខាត

ភ្នំពេញ៖បុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ក្នុងល្បឿនលឿនជ្រុលទៅបុកនិងរថយន្តមួយគ្រឿងទៀតម៉ាកLexusRX330 ត្រងចំណុចផ្លូវបែកជាបួនបណ្ដាលអោយក្រឡាប់ផ្ងារជើង  កាលពីវេលាម៉ោង ១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវ៣១៧កែងផ្លូវ៥៦៦សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនបរទេសម្នាក់បានបើករថយន្តម៉ាក LexusRX330ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AB-4436 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៦៦ក្នុងទិសដៅពីលិចមកកើតបានបើកឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿន ខណះពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តម៉ាកឡង់គ្រីស័រពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2AH-3332 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងនារី២នាក់ទៀតធ្វើដំណើរចេញពីផ្លូវ៣១៧ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមកបុករថយន្តLexusRX330ចំពាក់កណ្តាលពេញទំហឹងប៉ើងក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែករថយន្តឡង់គ្រីស័រខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-អគ្គិភ័យឆាបឆេះ ហាងជប៉ុន SUSHI HIWA បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រី

ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះជាន់ទី១ នៃហាងជប៉ុនមួយកន្លែង ឈ្មោះ SUSHI HIWA បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០និង៤៨នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចហាងជប៉ុន១កន្លែង ដែលស្ថិតនៅផ្លូវ៣១០ កែងផ្លូវលេខ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីអ្នក​មើលការខុសត្រូវហាង បានបញ្ជាក់ថា៖ មុនពេលកើតហេតុ
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-គណៈប្រតិភូ Chinese Secretariat of MLC Cross-border Economic Cooperation បង្ហាញពីគោលបំណង វិនិយោគលើវិស័យកែច្នៃកសិផលកម្ពុជាដើម្បីនាំចេញទៅទីផ្សារប្រទេសចិន

ភ្នំពេញ៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Chinese Secretariat of MLC Cross-border Economic Cooperation ដឹកនាំដោយ
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-ចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ និងមនសីតុណ្ហភាពអប្បបរមាពី២៤-២៦°C ព្រមទាំង ខ្យល់បក់មកពីទិសឦសាន

ភ្នំពេញ៖ប្រទេសកម្ពុជាទទួលឥទ្ធិពលខ្សោយពីសម្ពាធខ្ពស់នៅលើប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-មន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចំនួន២នាក់ ត្រូវបានកោះហៅមកអប់រំណែនាំ និងផាកពិន័យតាមច្បាប់

ភ្នំពេញ៖ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ក្នុងពេលបំពេញភារកិច្ចក្នុងការតាមចាប់ឃាត់រថយន្តក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្ស ស្លាប់ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកោះហៅមកអប់រំណែនាំ និងផាកពិន័យតាមច្បាប់ ចំនួន៦០.០០០រៀល នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-គម្រោងសាងសង់ទំនប់អាងទឹកអូរតេ និងទំនប់អាងទឹកទំនប់លើទំនប់ក្រោម មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រត្រីគុណសម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសាន

មណ្ឌលគិរី៖ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និង​ឧតុនិយម​ អមដោយឯកឧត្តមថ្នាក់ដឹកនាំមន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោង​សាង​សង់ប្រព័ន្ធទំនប់អាងទឹក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីនៅថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។ សូមជម្រាបថា