• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា តំបន់វាលទំនាប និងមានសីតុណ្ហភាពអតិបរមា៣៧°C ព្រមទាំងខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី

ភ្នំពេញ៖សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤៖១. តំបន់វាលទំនាប ៖-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖-សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អាវុធហត្ថក្រុងបាវិត ចាប់ខ្លួនជនបរទេសចំនួន០៧នាក់ បញ្ចូនទៅតុលាការពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ស្វាយរៀង ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៧ នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ។ ប្រតិបត្តិការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅវេលាម៉ោង១៣ និង៣០ នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ក្រសួងសាធារណការ នឹងសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីចុះពិនិត្យតាមដងផ្លូវ និងចាត់វិធានចំពោះជនល្មើសដែលប្រើប្រាស់ផ្លាកលេខក្លែងក្លាយ តាមផ្លូវច្បាប់ជាធរមាន

ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កេតឃើញថានាពេលកន្លងមកមានរថយន្តមួយចំនួនបានប្រើប្រាស់បណ្ណសម្គាល់យានជំនិះ ឬផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ជាពិសេសកាលពីពេល ថ្មីៗនេះមានរថយន្តចំនួន ០៣គ្រឿង បានពាក់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ ដែលមិនបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបាននិងកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវ និងបាន បង្ហោះចែកចាយព័ត៌មាននៅលើបណ្ដាញសង្គម រួមមានផ្លាកលេខ កម្ពុជា RS.1994 កម្ពុជា HEANGRAK និងកម្ពុជា 1.KU.SON។
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-មកដឹងពីមូលហេតុ ដែលឃាតករចូលទៅចាក់ស្រ្តីរងគ្រោះរហូតស្លាប់នៅក្នុងផ្ទះ រួចព្យាយាមបញ្ចប់ជិវិតតាមក្រោយតែមិនស្លាប់

ភ្នំពេញ៖ ករណីឃាតកម្ម ឃាតករចូលទៅចាក់ស្រ្តីរងគ្រោះរហូតស្លាប់នៅក្នុងផ្ទះ រួចព្យាយាមបញ្ជប់ជិវិតតាមក្រោយតែមិនស្លាប់ផ្តើមចេញពីពីរឿងស្នេហា ពោលគឺឃាតករខឹងសម្បារ និងចោទថា ស្រ្តីរងគ្រោះបិទបាំងរឿងមានប្ដី និងមានកូនមិនប្រាប់ឲ្យរូបគេបានដឹង ក្បត់ទំនុកចិត្តដែលខំស្រលាញ់   នៅចំណុចផ្ទះល្វែងលេខA31 ផ្លូវលេខ៣៦ ក្នុងបុរីពិភពថ្មី ឈូកវ៉ា២ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ៣:៤៥នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលកម្ពុជា សហការជាមួយនគរបាលកូរ៉េ ចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ដែលមាននិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ

ភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ចាប់ខ្លួនជនសង្ស័យ៥នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ÷ ជនសង្ស័យចំនួន៥នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ផលិត ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ។ ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង