• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-លម្អិតព័ត៌មាន ជុំវិញករណីចាប់ជម្រិត បណ្ដាលឱ្យស្វាមី ម្ចាស់ផលិតផល Lakamo បាត់បងជិវិត

ភ្នំពេញ៖ ស្វាមី​របស់​អ្នកជំនួញស្រីម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងករណី​ចាប់​ជម្រិតលុយ២០មុឺនដុល្លារ ហេតុការណ៍នេះ បានកើតឡើងតាំងពីម៉ោង១១យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។   ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថាថា នៅប្រហែលម៉ោង១១យប់ ជនដៃដល់បានផ្លោះរបងចូលផ្ទះវីឡាជនរងគ្រោះ ហើយយកកាំភ្លើងភ្ជង់អ្នកបើកបរនៅខាងក្រោម ដើម្បីឲ្យនាំជនដៃដល់ទៅបន្ទប់ជនរងគ្រោះ។   ពេលទៅដល់ជនដៃដល់បានធ្វើសកម្មភាពគំរាមមនុស្សនៅក្នុងផ្ទះ
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-រូបនាគធ្វើពីឫស្សី​លាបពណ៌មាស បានលេចរូបរាងយ៉ាងស្រស់ស្អាត​ នៅរមណីយដ្ឋាន​វប្បធម៍ប្រវត្តិសាស្រ្តវត្តភ្នំ​

ភ្នំពេញ៖រូបនាគធ្វើពីឫស្សី​លាបពណ៌មាស បានលេចរូបរាងយ៉ាងស្រស់ស្អាត​ នៅរមណីយដ្ឋាន​វប្បធម៍ប្រវត្តិសាស្រ្តវត្តភ្នំ​ នេះបើយោងតាមគណនីហ្វេសប៊ុក របស់ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤  នេះ ។ លោក កើត ឆែ បានឪ្យដឹងថា សកម្មភាពក្រុមការងាររៀបចំសង្ក្រាន្តវត្តភ្នំ​ កំពុងតែមមាញឹក​រៀបចំ​
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-យុវជន៤នាក់បបួលគ្នា ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនបរទេស តែសំណាងមិនល្អត្រូវនគរបាលក្របួចបានភ្លាមៗ

ភ្នំពេញ៖យុវជន៤នាក់ ត្រូវកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនបរទេស កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង​២២៖២០នាទី​ តាមបណ្តោយផ្លូវ​លេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ។ ប្រតិបត្តិការនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ចាប់ខ្លួនមនុស្សប្រុសស្រី២នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរខុសច្បាប់នូវសារធាតុញៀន ព្រមទាំងរឹបអូសថ្នាំញៀនជាង ១៧គីឡូក្រាម​ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អាជ្ញាធរជាតិអប្សរា បន្តរៀបចំកៅអីឈើនៅក្រោមម្លប់ឈើក្នុងរមណីយដ្ឋានអង្គរ ដើម្បីឱ្យភ្ញៀវទេសចរអាចអង្គុយសម្រាកពីការនឿយហត់

សៀមរាប៖ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំ បានឱ្យដឹងថា ដោយកំណើនភ្ញៀវទេសចរចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែមក្រោមម្លប់ឈើត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទនានា ក្នុងគោលបំណងជួយសម្រួលឱ្យភ្ញៀវទេសចរ ដែលដើរចេញ ឬចូលទស្សនា អាចអង្គុយសម្រាកពីការនឿយហត់។ លោក
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-មុខសញ្ញាក្រុមទម្លាក់យោង ប្រុសស្រីចំនួន៤នាក់ ត្រូវនគរបាលស្រុកក្រគរក្របួចបាន

ខេត្តពោធិ៍សាត់ ៖ ក្រុមទម្លាក់យោង ប្រុសស្រី ចំនួន៤នាក់ ត្រូវកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានធ្វើការបង្ក្រាប ករណីឆបោក (យកគ្រឿងអលង្ការ) នៅចំណុចផ្សារសាមគ្គីក្រគរ ឃាត់ជនសង្ស័យចំនួន ៤នាក់ស្រី ២នាក់