• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-មន្ទីរពេទ្យព្រះកុសុមៈឃាត់រថយន្តគ្លីនិកឯកជនយីហោ សុខ ចិត្ត ដូនពេញក្រោយដឹកយុវជនម្នាក់បណ្ដាលអោយស្លាប់

ភ្នំពេញ ៖ មន្ទីរពេទ្យព្រះកុសុមៈឃាត់រថយន្តគ្លីនិកឯកជនយីហោ សុខចិត្តដូនពេញមៈ ដើម្បីប្រគល់ឱ្យទៅក្រសួងសុខាភិបាល ក្រោយដឹកយុវជនម្នាក់បណ្ដាលអោយស្លាប់ កាលពីម៉ោង០៧:២០នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវបេតុង កែងផ្លូវ២០១១ ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ។ តាមប្រភពព័ត៌បានអោយដឹងថា យុវជនរងគ្រោះជិះម៉តូហុងដាឌ្រីម ពណ៌ខ្មៅ
#ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តលឿនដូចហោះ ជ្រុលទៅបុករទេះលក់មីឆា និងម៉ូតូកងបីលើសួនប្រជាធិបតេយ្យ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យបើកបររថយន្តក្នុងស្ថានភាពស្រវឹង រេចង្កូតពេញផ្លូវរហូតបុករះឡើងសួនទីលានប្រជាធិបតេយ្យឫស្សីកែវ ព្រមទាំងបណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ចំនួន៣នាក់កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចសួនទីលានប្រជាធិបតេយ្យ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើកបររថយន្តកាមរីគូទស្វិត ពណ៌ប្រផេះ ដែលមានស្លាកលេខ ឃ4040 –
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ជនអនាថា២នាក់ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពដុតខ្សែភ្លើងដើម្បីយកស្ពាន់ធ្វេសប្រហែសបង្កជាអគ្គិភ័យ

ភ្នំពេញ៖ ករណីអគ្គីភ័យបង្កឡើងដោយជនអណាថាដុតខ្សែភ្លើងយកស្ពាន់ ឆាបឆេះក្នុងដីឡូត៌ទុកចោលមួយកន្លែង ដែលមានទំហំ៤០ម៉ែត្រ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ចំណុចដីឡូតិ៍មួយកន្លែង ស្ថិតនៅដីឡូលេខ០១ ផ្លូវ២៨៩  ក្រុម៣៣  ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញមានផ្សែងហ៊ុយចេញពីចំណុចក្នុងដីឡូតិ៍ខាងលើ
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-លេចធ្លាយរូបភាពចេញពីទីតាំងខារ៉ាអូខេយីហោ លេខ៩អន្តរជាតិ បង្កប់ល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ៖រូបប៉ុន្មានសន្លឹកត្រូវបានលេចធ្លាយចេញពីទីតាំង ក្លឹបកម្សាន្តមួយកន្លែងយីហោ លេខ៩អន្តរជាតិ បានបង្កប់ល្បែងស៊ីសងខុសច្បាប់ ទីតាំងខាងលើស្ថិតតាមបណ្ដោយផ្លូវសុធារស់ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាន និងរូបភាពប៉ុន្មានសន្លឹកដែល CPC NEWS ទទួលបាននៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ បានអោយដឹងថា ទីតាំងខាងលើតែងតែបើកទ្វាទទួលស្វាគម៍នក្រុមអ្នកញៀនល្បែងជារៀងរាល់ថ្ងៃ ពោលគឺទទួសុទ្ធសឹងតែជាជនជាតិបរទេសចូលលេងកម្សាន្តនៅទីនោះ ដោយមិនញញឹត
#ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ជនសង្ស័យជាភេទទី៣ ព្រមទាំងបក្សពួកត្រូវតុលាការសម្រេច ធ្វើការចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ

ភ្នំពេញ ៖ លោក វ៉ិ ត ម ឃៈ ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យស្ថាប័ន អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ នៅ ល្ងាច ថ្ងៃ ទី ៧ ខែមករា
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នារីៗគួរប្រុងប្រយ័ត្ន ស្នេហាតាមអនឡាញស្គាល់គ្នាបានបីថ្ងៃបបួលដើរលេង បែជាល្បួងមកកន្លែងស្ងាត់ធ្វើសកម្មភាពរំលោភ និងប្លន់បានសម្រេច ក្នុងភូមិសាស្រ្តខណ្ឌដង្កោ

ភ្នំពេញ៖នារីវ័យក្មេងម្នាក់ត្រូវជនសង្ស័យជាមិត្តប្រុសរបស់ខ្លួន បានធ្វើសកម្មភាពរំលោភ និងប្លន់បានសម្រេច ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ។ តាមការបញ្ជាក់របស់នារីរងគ្រោះ​អោយដឹងថារូបនាង និងជនសង្ស័យបានស្គាល់គ្នាតាមហ្វេសប៊ុកអស់រយៈពេលបីថ្ងៃមកហើយ លុះដល់ថ្ងៃកើតហេតុខាងលើបុរសជាមិត្តប្រុស បានបបួលរូបនាងដើរលេងរហូតដល់ផ្លូវស្ងាត់រួចក៏ធ្វើសកម្មភាពរំលោភ ព្រមទាំងប្លន់យកលុយគ្រឿងអលង្កានិងទូរស័ព្ទដៃ សរុបជាទឹកប្រាក់ប្រមាណ៨០០ដុល្លាអាមេរិក ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ដោយឡែកនារីរងគ្រោះបានសុំអោយប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុជួយដឹករូបនាងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់សាក់សំពៅ ។