• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ករណីវាយប្លន់ក្នុងតំបន់បឹងកក់កាលពីយប់មិញ គឺជារឿងប្រឌិតឡើងដោយបុរសរងគ្រោះ

ភ្នំពេញ៖ករណីវាយប្លន់ក្នុងតំបន់បឹងកក់ កាលពីយប់មិញ គឺជារឿងប្រឌិតឡើងដោយបុរសរងគ្រោះ ខណៈម៉ូតូត្រូវបានយកទៅផ្ញើនៅ ក្នុងសណ្ឋាគារភ្នំពេញ នេះបើតាមការអោយដឹងពីសមត្ថកិច្ចនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ ។ គួររម្លឹកផងដែរថា​ កាលពីវេលាម៉ោង៨និង៥០នាទី យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បុរសម្នាក់ ឈ្មោះ​ លី​ រ៉ូហ្សា ភេទប្រុស បានប្រឌិតថា
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ក្រសួងសុខាភិបាលអំពាវនាវឱ្យយុវវ័យចៀសវាងការប្រើប្រាស់គ្រឿងស្រវឹងដើម្បីបង្ការផលប៉ះពាល់ដល់សុខភាពនិងសង្គម

ភ្នំពេញ៖ការប្រើប្រាស់គ្រឿងស្រវឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងសង្គមជាពិសេស សមាជិកគ្រួសារ មិត្តភ័ក្ដិរួមការងារ និងអ្នកដទៃ។ ជាតិអាល់កុលក្នុងផលិតគ្រឿងស្រវឹងប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ។ ក្នុងរយៈពេលតែ២ទៅ ៣នាទីតែប៉ុណ្ណោះ ជាតិអាល់កុល អាចជ្រៀបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញាទៅតាមកំហាប់ជាតិអាល់កុល ការចាប់ផ្តើមនិយាយច្រើន ចលនាអន់ថយ គំហើញថយចុះ និងក្អួតចង្អោរឬបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើនពេក អាចបង្កឱ្យសន្លប់
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុរសម្នាក់ឌុបកូនស្រីមកកម្សាន្តក្នុងតំបន់បឹងកក់ តែសំណាងមិនល្អត្រូវក្រុមជនសង្ស័យស្ទាក់វាយប្លន់យកម៉ូតូ

ភ្នំពេញ៖ករណីប្លន់បានកើតមានឡើងជាបន្តបន្ទាប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខណៈពលរដ្ឋកំពុងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ពួកគាត់ ។ ជាក់ស្ដែងកាលពីវេលាម៉ោង៨និង៥០នាទី យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បុរសម្នាក់ព្រមទាំងកូនស្រីអាយុប្រហែល១ខួបកន្លះ ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូបានសម្រេច នៅចំណុចជិតរដ្ឋករទឹកស្វយ័តរាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវបឹងកក់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុ រូបខ្លួនបានជិះម៉ូតូ PCX ពណ៌ស ស៊េរីឆ្នាំ២០២២
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលបង្ក្រាបជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនបង្កប់ដឹកតាមគោយន្តកន្ត្រៃ ព្រមទាំងរឹបអូសបានថ្នាំញៀនជិត ១៦០គីឡូក្រាម

ស្ទឹងត្រែង៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តស្ទឹងត្រែងបានបើកប្រតិតបត្តិការបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដែលជនល្មើសបង្កប់ដឹកតាមគោយន្តកន្ត្រៃ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដោយរឹបអូសបានថ្នាំញៀនជិត ១៦០គីឡូក្រាម។ ការបង្ក្រាបនេះ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឧត្ដមសេនីយ៍ឯក
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ត្រឹមរយៈពេល៤ថ្ងៃ នគរបាលខណ្ឌឬស្សីកែវបង្រាបបានជនសង្ស័យពីរនាក់ជាមុខសញ្ញាភ្ជង់ប្លន់យកម៉ូតូពីអ្នកដឹកជញ្ជូនអាហារ

ភ្នំពេញ ៖ ជនសង្ស័យដែលធ្វើសកម្មភាព យកដាវភ្ជង់ប្លន់យកម៉ូតូពីអ្នកដឹកជញ្ជូនម្នាក់ នៅក្នុងខណ្ឌឬស្សីកែវ ត្រូវបានសមត្ថកិច្ចនៃអធិដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល  ចាប់ខ្លួនបានហើយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ។ លោកហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាក ពិសី ភេទ ប្រុស
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-មហាជនសង្កេតឃើញថា ចំណាត់ការរបស់អាជ្ញាធរហាក់គ្មានប្រសិទ្ធភាព បន្ទាប់ពីក្រុមអាជីវករចាប់ផ្ដើមយកផ្លូវ២៣០ ធ្វើអាជីកម្មឡើងវិញ

ភ្នំពេញ៖ក្រុមបងប្អូនអាជីវករ បានចាប់ផ្ដើមលក់ដូរលើផ្លូវ២៣០ ជាប់របង​ម៉ុងឌីយ៉ាល់ឡើងវិញ​ ខណៈចំណាត់ការរបស់អាជ្ញាធរខណ្ឌទួលគោក ត្រូវបានមហាជនមើលឃើញថាមានប្រសិទ្ធភាពបានត្រឹមមួយដង្ហើមចង្រិតតែប៉ុណ្នោះ ។ តាមរយៈរូបភាពជាច្រើនសន្លឹកដែលCPC NEWS  ទទួលបាននៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ សង្កេតឃើញថា ក្រុមបងប្អូនអាជីវករលក់ដូរផ្លែឈើបានចាប់ផ្ដើមយកផ្លូវមួយខ្សែខាងលើ ប្រកបអាជីកម្មឡើងវិញ បង្កឲ្យមាន​ការ​កកស្ទះ​ចរាចរណ៍ និង​ទុក​ដាក់​សំរាម​មិនបានត្រឹមត្រូវ ដែលជាហេតុធ្វើអោយមហាជន ជាពិសេសអ្នកដំណើរសម្ដែងការមិនចេញចិត្ត ព្រមទាំងបានលើកឡើងថា ចំណាត់របស់អាជ្ញាធរខណ្ឌហាក់គ្មានប្រសិទ្ធភាពឡើយ